ទីក្រុងតេហរ៉ង់ (28/11/13) ៖មនុស្សយ៉ាងហោចណាស់ 8 នាក់ត្រូវបានស្លាប់ហើយ 45 នាក់ទៀតរងរបួសនៅក្នុងគ្រោះរញ្ជួយដីមួយដែលបានទៅដល់ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាល Hossein Derakhshan បានិយាយថាអគារជាច្រើនខ្នងត្រូវបានដួលរលំហើយអគ្គិសនីនិងប្រព័ន្ធទូរគមនាគមន៍តាមតំបន់ជាច្រើនត្រូវបានផ្តាច់ផងដែរ។គ្រោះរញ្ជួយដីដែលមានកម្លាំង 5,7 រិចទ័របានវាយលុកទីក្រុង Borazjan កាលពីថ្ងៃព្រហស្បតិ៍នៅវេលាម៉ោងប្រមាណជា 5 និង 21 នាទីល្ងាចនៅក្នុងជម្រៅ 5 គីឡូម៉ែត្រជាមួយរយៈទទឹង 29,29 និងបណ្តោយ 51,37 ៕
មតិយោបល់