ព័ត៌មានជាតិ

វៀតណាម​ពិន័យ $ ៥​ពាន់​ដុល្លារ​ដល់​អ្នក​រិះគន់់​រដ្ឋាភិបាល​តាម​អ៊ីន​ធើ​ណែ​ត​

​នៅមុននេះ​ប្រមាណ​ជា ៣​ទៅ​៤​ខែ មាន​លេចឮ​ព័ត៌មាន​ថា ប្រទេស​វៀតណាម​នឹង​ចេញ​ច្បាប់​ថ្មី​ដោយ​រឹតបន្ដឹង​ទៅលើ​អ្នកលេង​អ៊ី​ន​ធើ​ណែ​ត​ទាំងឡាយណា​ដែល​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ​នៅពេល​នេះ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ច្បាប់់​នោះ​ត្រូវបាន​អនុម័ត និង​អនុវត្តន៍​។​
VN
Reuters បាន​ចុះផ្សាយ​ថា អ្នក​ដែល​ប្រើប្រាស់​បណ្ដាល​សង្គម ឬ​ប្រព័ន្ធ​អន​ឡាញ​បញ្ចេញមតិ​រិះគន់​ចំៗ​មកលើ​រដ្ឋាភិបាល​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ១០០​លាន​ដុង (​ប្រមាណ​ជិត​៥​ពាន់​ដុល្លារ​អាមេរិក​) ដើម្បី​ជា​ការព្រមាន​។​

​ច្បាប់​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង តាន់ យុង និង​បាន​អនុម័ត​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅក្នុង​សប្ដាហ៍​នេះ​។​
​ច្បាប់​នេះ​បាន​ធ្វើឲ្យ​ប្រជាជន​ជាច្រើន​មាន​ការ​មិន​ពេញចិត្ត ដោយ​បាន​លើកឡើង​ថា រដ្ឋាភិបាល​វៀតណាម​មិន​បាន​ផ្ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​ដល់​ប្រជាជន​នោះទេ​៕​

មតិយោបល់