ព័ត៌មានជាតិ

ដាច់នោះដាច់ ! ដាច់ភ្លើងទៀតហើយ ផ្លូវជាតិលេខ៥

ភ្នំពេញ: យោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការណ៍របស់ អគ្គិសនីកម្ពុជា បានបង្ហោះប្រាប់អោយដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោង១០និង០៥នាទីព្រឹក អគ្គិសនីកម្ពុជា នឹងសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង 399-F3 ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោល និងជួសជុលខ្សែបណ្តាញតង់ស្យុងទាប (LV)។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១៥និង០០នាទីរសៀល ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

សូមអរគុណ !

មតិយោបល់