ព័ត៌មានជាតិ

Messi ជួប​គ្រោះថ្នាក់​ចរាចរណ៍

អេ​ស្ប៉ាញ​៖​យោង​តាម​សារព័ត៌មាន ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​ចុះ​ផ្សាយ​ឲ្យដឹងថា កំពូល​កីឡាករ Messi របស់​ក្លិប Bacelona បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​បញ្ជា​រថយន្ត Audi Q7 របស់គាត់​។​
Messi
​ជាមួយនឹង​ព័ត៌មាន​នេះ ខាង​កាសែត Motor.es ក៏​បាន​ចុះផ្សាយ កីឡាករ Messi បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​បើក​រថយន្ត Audi Q7 តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។​

​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ បាន​និយាយថា​កីឡាករ Messi រងរបួស​តិចតួច​បំផុត គឺ​លើ​ថ្ងាស​ក្បាល​របស់​គាត់​។​
​គ្រោះថ្នាក់​នេះ បាន​កើតឡើង​ខណៈ​ដែល កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន រូប​នេះ​ធ្វើដំណើរ ទៅកាន់ មជ្ឈមណ្ឌល​បណ្តុះបណ្តាល នៅ Bacelona ដែល​ជា​កន្លែង​ព្យាបាល​របួស​ផ្លូវ​ចិត្ត​នោះ​។​

​កីឡាករ Messi បាន​អវត្តមាន​ពី​ទីលាន ដោយសារ​តែ​បញ្ហា​របួស សរសៃពួរ​ជើង ក្នុងជំនួប​ប្រកួត​ជាមួយនឹង Real Betis ។ របាយការណ៍​របស់​គ្រូពេទ្យ បានឲ្យដឹងថា ជាមួយនឹង​របួស​ជើង​របស់ ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្សង់​ទីន រូបនេះ ត្រូវ​ប្រើ​រយៈពេល ព្យាបាល​ពី ៦ ទៅ ៨ សប្តាហ៍ ។ រឿងនេះ​វា​មិនមែន​ជា​រឿង​តូច​នោះ​ទេ សម្រាប់ Bacelona ដើម្បី​ទទួលបាន ពានរង្វាន់ Golden Ball សម្រាប់​ឆ្នាំ នេះ​៕​

មតិយោបល់