ក្រុមហ៊ុនសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរទូទៅរបស់ចិន ចង់ធ្វើការវិនិយោគ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរថ្មីចំនួន២ នៅប្រទេសរូម៉ានី ដោយនឹងត្រូវសហការជាមួយក្រុមហ៊ុនកាណាដា SNC-Lavalin។ នេះបើតាមការប្រកាសរបស់លោក Constantin Nita រដ្ឋមន្ត្រីក្រសួងថាមពលរូម៉ានី ថ្ងៃពុធកន្លងទៅ ដោយធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង នៅទីក្រុង Bucarest។
ក្រុមហ៊ុនសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរទូទៅរបស់ចិន CGN បានចុះហត្ថលេខាជាមួយក្រុមហ៊ុននុយក្លេអ៊ែររូម៉ានី លើលិខិតមួយស្តីពីគោលបំណងជាក់លាក់ ដើម្បីបើកការពិភាក្សាលើការវិនិយោគម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរពីរថ្មីទៀត នៅមជ្ឈមណ្ឌលស៊ែរណាវ៉ូដា Cernavoda ស្ថិតនៅភាគអាគ្នេយ៍ប្រទេសរូម៉ានី។
ចាប់ពីឆ្នាំ២០១១មក រូម៉ានីបានស្វែងរកអ្នកវិនិយោគ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរចំនួនពីរ នៅមជ្ឈមណ្ឌលស៊ែរណាវ៉ូដា Cernavoda ភាគខាងត្បូងប្រទេស ហើយនេះគឺជាមជ្ឈមណ្ឌលនុយក្លេអ៊ែរជាតិតែមួយគត់៕
លោក Constantin Nita
មតិយោបល់