រតនគិរី ៈ កាលពីវេលាម៉ោង១និង០០ នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខ្ទមស្រែជនរងគ្រោះ ស្ថិតក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ មានករណី យកកាំបិតវះពោះខ្លួនឯងកើតឡើងចំនួន ០១លើក បណ្ដាលអោយរងរបួសធ្ងន់មនុស្សចំនួន ០១នាក់ (ប្រុស)។
ជនរងគ្រោះឈ្មោះ កែវ ហ្វើញ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិទំពួន រស់នៅភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះពិតជាបានយកកាំបិតវះពោះខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាមរថយន្ដសង្គ្រោះ ៕
មតិយោបល់