អ៊ីរ៉ង់៖ ក្រុមហ៊ុនផលិតរថយន្តធំៗ និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ជាច្រើនបានបង្ហាញខ្លួននៅ Tehran កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានវាតម្លៃទៅលើទីផ្សាររបស់អ៊ីរ៉ង់ថា “សក្ដានុពលសន្ធឹកសន្ធាប់” ដែលនេះត្រូវបានបង្ហាញឡើងក្រោយពីកិច្ចព្រមព្រៀងនុយក្លែអ៊ែរជាប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់ជាមួយប្រទេសមហាអំណាចនៅក្នុងពិភពលោក។
នេះជាលើកទីមួយដែលសន្និសីទអន្តរជាតិនៃឧស្សាហកម្មរថយន្ត ប្រព្រឹត្តឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួមពីបណ្ដាក្រុមហ៊ុនឧស្សាហកម្មរថយន្តជាង ១៥០ នៅជុំវិញពិភពលោក។
ឧស្សាហកម្មដ៏សំខាន់មួយនេះ ត្រូវបានវាយដំយ៉ាងដំណមអស់រយៈពេលជាងមួយឆ្នាំដោយការដាក់ទណ្ឌកម្មពីលោកខាងលិចមកលើប្រទេសអ៊ីរ៉ង់ទៅលើកម្មវិធីនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Mohammad Reza Nematadeh បានថ្លែងថាលោកចង់ “បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងក្រុមហ៊ុនបរទេស”។ នៅក្នុងនោះរួមមានក្រុមហ៊ុនបារាំង Reugeot និង Renault ដែលក្រុមហ៊ុនទាំងពីរនេះមានប្រវត្តិសាស្ត្រពាណិជ្ជកម្មដ៏យូរជាមួយនឹងប្រទេសអ៊ីរ៉ង់។
លោក Nematadeh បានបន្ថែមទៀតថា លោកសង្ឃឹមថា ការលើកលែងការដាក់ទណ្ឌកម្មលើវិស័យឧស្សាហកម្មរថយន្តនឹងត្រូវបញ្ចប់នៅចុងខែធ្នូ។
ប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយកាលពីសប្ដាហ៍មុននៅក្នុងទីក្រុងហ្សឺណែវ ដោយត្រឡប់មកវិញនូវការផ្ដាស់ប្ដូរការងារនុយក្លេអ៊ែរ ដើម្បីសម្រាប់ការផ្ដល់ជំនួយសង្រ្គោះបន្ទាន់ចំពោះការដាក់ទណ្ឌកម្ម រួមមានវិស័យឧស្សាហកម្មរថយន្ត។
កាលពីឆ្នាំ ២០១១ អ៊ីរ៉ង់បានក្លាយជាប្រទេសទីផ្សាររថយន្តធំជាងគេលំដាប់ទី១១ ដែលមានក្រុមហ៊ុនផលិតរថយន្តជាច្រើនបានមកបោះទុននៅក្នុងប្រទេសមួយនេះ៕

មតិយោបល់