ព័ត៌មានជាតិ

ក្រុមហ៊ុន​ទូរ​គមនាគមន៍​ចិន​ ផ្ដល់​សេវាកម្ម​ Roaming​ គ្មាន​ដែន​កំណត់​

ក្រុមហ៊ុន​ទូរគម​នាគមន៍​ចិន​ China​ Telecom​ បាន​ឲ្យ​ដឹង​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា ​ខ្លួន​នឹង​ផ្ដល់​សេវា​កម្ម​​ Unlimited ​Data​ Sevices ​សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្​រទេស ​ដែល​នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​​ក្រុមហ៊ុន​ទូរគម​នាគមន៍​ចិន​។​

China Telecom

សម្រាប់អ្នកដែលចង់ប្រើប្រាស់នូវសេវា​កម្ម​អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ដោយវា​មាន​តម្លៃ​​ចាប់​ពី​ ៤៨​យន់​ ប្រហែល​ ៧,៨០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ថ្ងៃ។​ នៅ​មុន​នេះ​ តម្លៃ​នៃ​ការ​ប្រើ​សេវា​ Roaming​ គឺ​ជា​ក្ដី​បារម្ភ​មួយ​សម្រាប់​អ្នក​ដែល​​ឧស្សាហ៍​ចេញ​​ទៅ​ក្រៅ​ប្រទេស​ក្នុង​កិច្ច​ការ​ជំនួញ​ផ្ទាល់​ខ្លួន​ ឬ​ដំណើរ​កម្សាន្ត​ ព្រោះ​ថា​មាន​តម្លៃ​ថ្លៃ​ ដែល​អាច​ចំណាយ​​អស់​​ប្រាក់​​ជា​​ច្រើន។​

អ៊ូ យ៉ាន អនុប្រធានគ្រប់គ្រង់ផ្នែកពាណិជ្ជកម្មអន្តរ​ជាតិ​របស់​ក្រុមហ៊ុន​ China​ Telecom​ បាន​និយាយ​ថា​ “វា​អាច​ជួយ​​យើង​​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​យល់​ដឹង​ពី​ស្លាក​សញ្ញា​ពិភព​លោក ​និង​បង្កើន​ប្រាក់​ចំណូល​ពី​ក្រៅ​ប្រទេស​”។​

កញ្ចប់សេវាកម្ម Roaming មានចាប់ពី ៤៨យន់ ដល់ ៨៨យន់​ សម្រាប់​ក្នុង​ប្រទេស​អាស៊ី​ និង ​១២៩​យន់​ សម្រាប់​អឺរ៉ុប​ និង​នៅប្​រទេស​អាហ្វ្រិក​ ព្រម​ទាំង​បណ្ដា​ប្រទេស​ ៧៤​ផ្សេង​ទៀត​ ដែល​តម្លៃ​នេះ​ប្រើ​ក្នុង​មួយ​ថ្ងៃ​​។​

កាលពីឆ្នាំ ២០១២ មានប្រជាជនចិនជាង ៨០​លាន​នាក់​ បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ទៅ​កាន់​បរទេស ​ហើយ​ពួក​គេ​ម្នាក់ៗ​​មាន​ចំណាយ​លុយ​រាប់​រយ​ដុល្លារ​អាមេរិក​​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ផ្សេង​ ដែល​រួម​មាន​សេវាកម្ម​ Roaming៕​

មតិយោបល់