ទីក្រុងវ៉ាស៊ិនតោន៖លោកអនុប្រធានាធិបតីរបស់អាមេរិក Joe Biden បានធ្វើដំណើរដើម្បីបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសអាស៊ីនៅជុំវិញបញ្ហាតានតឹងនៃតំបន់ជម្លោះរវាងចិននិងជប៉ុន។លោកបានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យម្សិលមិញដើម្បីធ្វើការពិភាក្សាលើសេចក្តីប្រកាសរបស់ចិនស្តីពីតំបន់ហាមហោះហើរដែលចិនបានបង្កើតនោះ។
នៅក្នុងសេចក្តីប្រកាសមួយរបស់សេតវិមានបានឲ្យដឹងថាដំណើរទស្សនៈកិច្ចបន្តនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង។នៅក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ពីការដើរតួនៃរដ្ឋាភិបាលរបស់ទីក្រុងវ៉ាស៊ិនតោននិងវត្តមានឋិតថេររបស់ខ្លួនលើតំបន់ប៉ាស៊ីហ្វីកហើយជាពិសេសការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវ៉ាស៊ិនតោនក្នុងធ្វើឲ្យមានស្ថេរភាពឡើងវិញនៅក្នុងតំបន់អាស៊ីប៉ាស៊ិហ្វីកតាមរយៈគោលនយោបាយអន្តរជាតិរបស់អាមេរិក។
បើយោងទៅតាមផែនការនៃការបំពេញទស្សនៈកិច្ចលើកនេះលោកអនុប្រធានាធិបតីអាមេរិកនិងត្រឡប់មកដល់ប្រទេសខ្លួនវិញនៅក្នុងថ្ងៃទី 7 ខែធ្នូនេះ៕
មតិយោបល់