ព័ត៌មានជាតិ

តារាចម្រៀង Robin Thicke ប្រពន្ធដាក់ពាក្យ​លែងលះ

តារា​សម្តែង Paul Patton ​​ដែលត្រូវ​ជាប្រពន្ធរបស់​តារាចម្រៀង Robin Thicke បាន​ដាក់ពាក្យ​លែងលះ ពីម្ចាស់បទ ” Blurred Lines ” បន្ទាប់ពីជីវិត​​រស់នៅជាមួយនឹងគ្នា រយៈពេល ៩ ឆ្នាំ ។​
Robin
គូស្នេហ៍នេះបាន ចែកផ្លូវគ្នា នៅដើមឆ្នាំនេះ បន្ទាប់ពី តារាវ័យ ៣៧ ឆ្នាំ បាន​នែបនិត្យ ជាមួយនឹងស្រីថ្មី ។
តែទោះជាយ៉ាងណា បទ Get Her Back របស់ Robin Thicke បានឆ្លុះបញ្ជាំង​ឲ្យឃើញថា ​ខ្លួនចង់អង្វរកនាង​ឲ្យវិលត្រឡប់មកវិញ តែ​ទោះជាយ៉ាងណា នាង Paul Patton មិនព្រម​​ឡើយ ដោយបន្សល់អនុស្សាវរីយ៍តំណក់ឈាម កូន ប្រុសរួមគ្នាអាយុ ៤ ឆ្នាំ ។​
ទស្សនាបទ Get Her Back ដូចខាង​ក្រោមនេះ៖

មតិយោបល់