ព័ត៌មានសិល្បៈ និងកម្សាន្ត

ជា​បទ​​ចំលង​គេមែន​​តែ​ស្រែក​ច្រៀង​​​ខ្លាំង​ជា​ង​​​បទ​ម្ចាស់ដើម​

​បទ​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា “​មុន​នឹង​ចាកចេញ​” របស់​ផលិតកម្ម ភ្លេង​រីខ​ដស៍ ដែល​ច្រៀង​ដោយ​តារាចម្រៀង Matin ដែល​ទើបនឹង​វាយលុក​ទីផ្សារ​នៅ​ពេល​ថ្មីៗ​នេះ កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍ ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន​។បើងាកៅមើល​ អ្នកលេង​លើ​អន​ឡាញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក៏កំពុង​តែ​ចែកចាយ​បទនេះ​ពីមួយ​ទៅមួយផងដែរ​ ។​
Matin
មុននឹងចាកចេញ​ ត្រូវបាន​គេ​ដឹងថា មាន​ប្រភព​ដើម​ជា​បទ​របស់​ចិន ដែល​ច្រៀង​ដោយ​លោក Wang Feng ចំណងជើង​ថា “​និទាឃ​រដូវ​” ។ បើទោះបីជា​ចំលង​គេក្តី តែបើ​យើង​ធៀប​ទៅនឹង​បទ​ម្ចាស់​ដើម តារាចម្រៀង Matin ពិតជា​មាន​ទឹកដម​សំនៀង​មិន​ធម្មតា​ដោយ​ស្រែកច្រៀង​ខ្លាំង​ជាង​បទ​ម្ចាស់​ដើម​ទៅទៀត ដែល​បូក​ន័យ​ជាមួយនឹង​ទំនុក​ច្រៀង កំពុងតែ​ធ្វើឲ្យ​បទ​នេះ ទទួល​បាន​ការ​អារម្មណ៍​។

​តែ ទោះជា​យ៉ាងណា បទ​នេះ​គេ​សង្ឈឹមថា​ជាបទ​ចុងក្រោយ​របស់ ភ្លេង​រីខ​ដស៍ ដែល​ចំលង​ពី​គេ និង​បិទ​ទីផ្សារ​កូ​ពី​នាពេលខាងមុខ​ឆាប់ៗ​នេះ ខណៈ​ដែល​ផលិតកម្ម​ធំ​របស់​ខ្លួន ហង្ស​មាស​កំពុង​ធ្វើ​បទ​ជា​ស្នាដៃ​កូន​ខ្មែរ​នោះ​៕​
ទស្សនាបទចម្រៀង​ដូចខាង​ក្រោម៖
បទ និង​ឈ្មោះតារាចម្រៀង​ 汪峰-春天里 ៖

បទ មុននឹងចាកចេញ​ ៖

មតិយោបល់