នៅរាត្រីថ្ងៃទី ១៥ មីនា ២០២១ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអតីតភរិយាឧកញ៉ា ឌួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានទម្លាយវីដេអូសកម្មភាពឈ្លោះទាស់ទែងគ្នា នៅក្នុងភូមិគ្រឹះ ដែលអ្នកទាំងពីរធ្លាប់រួមរស់ជាមួយគ្នា ដោយក្នុងនោះបានបង្ហាញសកម្មភាពវាយតប់ ប្រើអំពើហិង្សាគួរឱ្យតក់ស្លុតជាមួយនឹងសម្រែកកូនៗយំពេញផ្ទះ ។
តាមរយៈវីដេអូដ៏កម្របំផុតនេះ មហាជនពិតជាមិននឹកស្មានដល់ថារឿងនេះ អាចកើតឡើងក្នុងត្រកូលអភិជន មានទ្រព្យសម្បត្តិស្តុកស្ដម្ភ ប៉ុន្តែបែរជាគ្មានសុភមង្គល រហូតឈានដល់ការលែងលះបែកបាក់គ្នា ។ ក្នុងវីដេអូថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពនោះដែរ បានស្ដែងពីជម្លោះទាស់ទែងប្រើប្រាស់សម្ដីខ្លាំងៗពិសេស ពីសំណាក់លោកឧកញ៉ា ឌួង ឆាយ ទៅកាន់អតីតភរិយា ព្រមទាំងប្រើកម្លាំងបាយ វាយតប់ ស្ទើរមិនគួរឱ្យជឿនឹងភ្នែក ។ មហាជនរាប់ម៉ឺននាក់កំពុងផ្ទុះការចែករំលែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រមជាមួយនឹងការអាណិតជាពន់ពេកចំពោះលោកស្រី ដេត ម៉ាលីណា និងកូនតូចៗ ។
ប្រភព៖ Sabay
មតិយោបល់