ព័ត៌មានជាតិ

ត​ម្រូ​វ​កា​រ​រ​ថ​យ​ន្ត​នៅ​ ​US​ ​ក្នុ​ង​ខែ​វិ​ច្ឆិ​កា​កើ​ន​ឡើ​ង​ខ្ព​ស់​

ក្រុ​ម​ហ៊ុ​ន​ផ​លិ​ត​រ​ថ​យ​ន្ត​ធំ​ៗ​​ចំ​នួ​ន​៣​រ​ប​ស់​អា​មេ​រិ​ក​ ​មា​ន​ ​General​ ​Motors​ ​C​o​ ​(GM)​,​ ​Ford​ ​Motors​ ​Co​ ​និ​ង​ ​Chrysler​ បា​ន​ប​ង្ហា​ញ​ថា​កា​រ​ល​ក់​កា​ល​ពី​ខែ​មុ​ន​មា​ន​កា​រ​កើ​ន​ឡើ​ង​ ​ដោ​យ​ក្រុ​ម​ហ៊ុ​ន​ ​Chrysler​ ​ល​ក់​កើ​ន​ឡើ​ង​ ​១​៦ភា​គ​រ​យ​ ដែ​ល​ល្អ​បំ​ផុ​ត​ចា​ប់​តាំ​ង​ពី​ឆ្នាំ​ ២០០៧​ម​ក​។

​ក្រុ​ម​ហ៊ុ​ន​ ​G​M​ ​ល​ក់​រ​ថ​យ​ន្ត​បា​ន​ចំ​នួ​ន​ ​២១២.០៦០​គ្រឿ​ង​ ​ដែ​ល​ជា​រ​ថ​យ​ន្ត​ប្រ​ភេ​ទ​ដឹ​ក​ទំ​និ​ញ​ និ​ង​រ​ថ​យ​ន្ត​ធ​ម្ម​តា​កា​ល​ពី​ខែ​វិ​ច្ឆិ​កា​ក​ន្ល​ង​ទៅ​ ដោ​យ​បា​ន​កើ​ន​ឡើ​ង​ ​១៣​,​៧​ភា​គ​រ​យ​ ​ធៀ​ប​នឹ​ង​ឆ្នាំ​មុ​ន​ ​ចំ​ណែ​ក​ ​Ford​ ​ល​ក់​បា​ន​ ១៩០.៤៤៩​គ្រឿ​ង​ ​កើ​ន​ឡើ​ង​ ​៧,២​ភា​គ​រ​យ​ ​និ​ង​ចុ​ង​ក្រោ​យ​ ​Chrysle​r​ ល​​ក់​បា​ន​ ​១៤៥.២៧​៥​គ្រឿ​ង​ ​កើ​ន​ឡើ​ង​ ​១៦​ភា​គ​រ​យ​។

ក្រុ​ម​ហ៊ុ​ន​ផ​លិ​ត​រ​ថ​យ​ន្ត​ផ្សេ​ង​ទៀ​ត​ ​ដូ​ច​ជា​ ​Nissan​ ​North​ ​America​ ​Inc​ ល​ក់​រ​ថ​យ​ន្ត​បា​ន​ ​១០៦​.៥​២​៨​គ្រឿង​កា​ល​ពី​ខែ​មុ​ន​ ហើ​យ​ជា​តួលេ​ខ​មួយ​ខ្ព​ស់​ប្រ​ចាំ​ខែ​ ​ដោយ​បា​ន​កើ​ន​ឡើង​ ​១​៧​ភា​គ​រ​យ​ធៀ​ប​នឹ​ង​ឆ្នាំ​ក​ន្ល​ង​ទៅ​ ​រី​ឯ​ ​Toyota​ ​Motor​ ​Sales​ ​U.S.A​ ​I​n​c​ ​វិ​ញ​ ល​ក់​រ​ថ​យ​ន្ត​បា​ន​ ​១៧៨.០៤៤​គ្រឿ​ង​ ​កើ​ន​ឡើ​ង​ ​១​០,‌១​ភា​គ​រ​យ​ ចំ​ណែ​ក​ក្រុ​ម​ហ៊ុ​ន​ Hyundai​ Motor​ ​America​ ​ល​ក់​រ​ថ​យ​ន្ត​បា​ន​ ​៥៦.០០៥​គ្រឿង​
កើនឡើង ៥ភាគរយ និងចុងក្រោយ Volkswagen of America Inc លក់រថយន្តបាន ៣០.៧២៧ គ្រឿង កើនឡើង ១៦,៣ភាគរយ។តាមការប៉ាន់ប្រមាណ នៅក្នុងខែវិច្ឆិកា កន្លងទៅមានការចំណាយ ៣០ពាន់លានដុល្លារអាមេរិកសម្រាប់ទិញរថយន្តថ្មីនៅសហរដ្ឋអាមេរិក ហើយអ្នកវិភាគទីផ្សារបានរំពឹងទុកថា ការលក់រថយន្តនៅក្នុងសហរដ្ឋអាមេរិកនឹងកើនឡើងដល់ ១៥,៥លានគ្រឿងនៅក្នុងឆ្នាំនេះ ដោយកាលពីឆ្នាំមុនមានត្រឹមតែ ១៤,៥លានគ្រឿងប៉ុណ្ណោះ៕
​Chrysler​

មតិយោបល់