ព័ត៌មានជាតិ

បុរស​ម្នាក់​ជាប់គុក ១០ ឆ្នាំ​ពី​បទ​ចាប់រំលោភ​ពពែ​អ្នកជិតខាង (Video Inside)

​កេន​យ៉ា​៖​បុរស​ម្នាក់ ឈ្មោះ Katana Kitsao Gona ត្រូវ​បា​តុលាការក្រុង Malindi កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១០ ឆ្នាំ ជាមួយ​នឹង​អំពើ​ព្រៃផ្សៃ​របស់គាត់​។​
​សួរ​ថា​ជនរងគ្រោះ​ជាម​នុស្ស​ឬ​សត្វ នៃ​ការរំលោភ ?
​បុរស​អាយុ ២៨ ឆ្នាំ ដែល​របស់​នៅ​ទីក្រុង Malindi រស់​នៅក្នុង​ប្រទេសកេន​យ៉ា ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក រយៈពេល ១០ ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ លើ​ពពែ​ញី របស់​អ្នកជិតខាង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​សត្វ​ពពែ ឈ្មោះ Serah Kadenge បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ បុរស​ឈ្មោះ Katana Kitsao Gona បាន​លួច​រួមរ័ក​ជាមួយ​នឹង​ពពែ​របស់​ខ្លួន​នៅ​គុម្ពោត​ព្រៃ នៅពេល​នោះ​គាត់​ឃើញ​បុរស​ដែល​ជា​ជនសង្ស័យ ស្រាត​ននល​គោក ។ តែ​មុន​នឹង​មាន​ភស្តុតាង បុរស​នេះ​បាន​បដិសេធ ថា​គាត់​មិន​បាន​លួច​រួមរ័ក​ជាមួយ​នឹង​សត្វ​ពពែ​នោះទេ​។​

​បើ​ទោះ​ជា​បី​ជា​ប្រកែក ម្ចាស់​ពពែ​បាន​យក​ពពែ​របស់​ខ្លួន​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ទើប​ដឹងថា សត្វ​ពពែ​នោះ ទទួលរង​បញ្ហា​ផ្លូវភេទ ដោយ​ការចាប់រំលោភ ។​

​លេចមុខ​នៅ​តុលា កាលពី​ថ្ងៃ​ទី ២៩ ខែ វិច្ឆិកា កន្លងទៅនេះ Katana ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់ ដោយ​ជាប់គុក​រយៈពេល ១០ ឆ្នាំ ។ តែ​ទោះជា​យ៉ាងណា ការកាត់ទោស​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ព្រោះ​ថា​ខ្លួន​មាន​ប្រពន្ធ​ពិការ​ម្នាក់​នៅ​ផ្ទះ​ផងដែរ​៕​
Rape (2)

Rape (1)
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់