យោងតាមគេហទំព័របរទេនានាដែលបានចុះផ្សាយកាលពីពេលថ្មីនេះឲ្យដឹងថា កាលពី ៧ ឆ្នាំមុនមានស្ត្រីម្នាក់ឈ្មោះ Tamsin វ័យ ២៦ ឆ្នាំ មានផ្ទៃពោះដែលជាដំបូងរបស់នាង ក្នុងគ្រានោះនាងមានជម្ងឺដែលចង់បរិភោគរបស់ប្រើប្រាស់ផ្សេងៗខុសពីមនុស្សធម្មតា។ អាហារដែលនាងចង់បរិភាគនោះគឺក្រដាស់ខាត់ និងអេប៉ុងដែលដែលជាខ្នើយរបស់នាង រហូតមកដល់ពេលនេះនាងមានផ្ទៃពោះកូនទីពីរក៏នៅតែបន្តជម្ងឺដ៏ចម្លែកនេះដដែល។ វាគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលប្អូនស្រីរបស់នាងដែលមានវ័យ ២១ ឆ្នាំក៏ទទួលរងនូវរោគសញ្ញាស្រដៀងនាងដែរ។ នាងចូលចិត្តបរិភោគអេប៉ុង និងក្រដាស់បង្គន់ បើទោះជាមានជម្ងឺចម្លែកប៉ុន្តែអ្នកទាំងពីរមិនបានទៅមន្ទីពេទ្យដើម្បីពិនិត្យព្យាបាលនោះទេ។ សំណាងល្អកុមារកើតមកមានសុខភាពល្អ និងសញ្ញាណនៃឥទ្ធពលពីចំណងចំណូលចិត្តខុសពីម្តាយរបស់គាត់។ បច្ចុប្បន្ននេះអ្នកទាំងពីរត្រូវបានគេដឹងថាបរិភោគរបស់ប្រើប្រាស់សរុបអស់ អេប៉ុង ១០០ ក្រដាស់ខាត់ ១០ និងក្រដាសបង្គន់ ៥០ ដុំ៕
មតិយោបល់