ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ២ខ្នង សរុបជាទឹកប្រាក់ជាង ២ម៉ឺនដុល្លារ

កំពង់ចាមៈ ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូតទោស័កពស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី នៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានករណីអគ្គិភយ័ឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋឈ្មោះ រូន សូកូត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាមប្រពន្ធឈ្មោះ សា អ៊ីតរូហានី អាយុ ២៦ឆ្នាំ ចំនួន០២ខ្នង។

+ផ្ទះទី១ធ្វើអំពីឈើប្រកគ្បឿងទំហំ៥.៥៥x០៨ម៉ែត្រដែលបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិរួមមាន៖
-ប្រាក់ដុល្លារចំនួន២០,១៥០ដុល្លារ
-ប្រាក់ម៉ាឡេស៊ីចំនួន២០០
-ប្រាក់រៀលចំនួន៣០០,០០០៛នឹងទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយចំនួនទៀត។

+ផ្ទះទី២រាលឆ្លងទៅឆេះជញ្ជាំងផ្ទះអ្នកជិតខាងមានឈ្មោះ ញិប ម៉េងឃាង ភេទប្រុស អាយុ ៣៩ឆ្នាំ បណ្ដាលឲ្យឆេះជិតអស់មួយចំហៀងខាងកើត តែមិនបណ្តាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្វីឡើយ។

មូលហេតុ៖ បណ្ដាលមកពីផ្ទុះធុងហ្គាសធំផ្ទះទី១។

ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យពីរគ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ០១គ្រឿង នឹងរថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ ០១គ្រឿង ប្រើប្រាស់ទឹកអស់០៣សាទែន ក្នុងករណីនេះពុំមានរងរបួសដល់ម្ចាស់ផ្ទះឡើយ៕

មតិយោបល់