ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Facebook ចង់​ឲ្យ​អ៊ីនធើណែត​នៅតាម​សាលា​មាន​ល្បឿន​លឿន​

​សាលារៀន​គឺជា​ថ្នាល​បណ្ដុះបណ្ដាល​ចំណេះដឹង​យ៉ាង​សំខាន់​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ក្នុងនោះ​អ៊ី​ន​ធើ​ណែ​ត​ក៏​ជា​ចំណែក​មួយ​ក្នុង​ការបង្កើន​នូវ​ចំណេះដឹង​របស់​ពួកគេ​ផងដែរ បើសិន​ជា​សាលា​រៀនមាន​អ៊ី​ន​ធើ​ណែ​ត​លឿន​នោះ​សិស្ស​នឹង​ងាយស្រួល​ក្នុង​ការស្វែងរក និង​ទទួល​ចំណេះដឹង​ផ្សេងៗ​។​

EducationSuperhighway ជា​អង្គការ​មិន​រក​ប្រាក់ចំណេញ​មួយ​ដែល​ត្រូវបានគេទទួលស្គាល់​ថា វា​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​ធំជាងគេ ហើយក៏​ជា​អ្នក​ដែល​ផ្ដល់​ជំនួញ​ទៅ​លើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​នៅ​តាម​សាលា​ផងដែរ​។​

​ថ្មីៗ​នេះ លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook បាន​ផ្ដល់​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន ១០០​លាន​ដុល្លារ​អាមេរិក ក្នុង​ការជួយ​ពង្រីក​វិស័យ​អប់រំ ក្នុង​នោះ​ផ្ដោត​សំខាន់​ទៅ​លើ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​។​

​លោក Mark Zuckerberg បាន​និយាយថា “​នៅពេល​ដែល​សិស្ស​និង​សាស្ត្រ​ចារ្យ​ចូល​ទៅ​កាន់​អ៊ីន​ធើ​ណែ​ត សិស្ស​នឹង​ទទួលបាន​នូវ​ជំនាញ ក៏​ដូចជា​គំនិត​ថ្មីៗ ក្រៅពី​អ្វី​ដែល​មាន​នៅក្នុង​សាលា​។​” លោក​បាន​យល់ឃើញថា “​អនាគត​នៃ​សេដ្ឋកិច្ច និង​កិច្ចការ​សង្គម​គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​មនុស្ស​ជំនាន់​ក្រោយ ដូច្នេះ​យើង​ត្រូវ​ផ្ដល់​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ និង​អ្វី​ដែល​យើង​មាន​ទៅ​ឲ្យ​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​បង្កើន​សមត្ថភាព ហើយ​ខ្ញុំ​រីករាយ​ក្នុង​ការជួយ​ជានិច្ច​”៕​
facebook

មតិយោបល់