ភ្នំពេញៈ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២ និង២០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិអង់គ្លេស ចំនួន២នាក់ប្រុស ពីបទជំពាក់ប្រាក់ថ្លៃស្នាក់នៅខុនដូ ESSENCE ចំនួន១,០៧០ដុល្លា និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន៖
១.ឈ្មោះ PARSONS GEOFFREY JUNIOR JAMES ភេទប្រុស អាយុ៣៣ឆ្នាំ។
២.ឈ្មោះ PARSONS MARLEE ROY RAYMOND ភេទប្រុស អាយុ៣៣ឆ្នាំ។
បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ដឹងថាពួកគេទាំងពីរនាក់នេះចូលមក ប្រទេសកម្ពុជាចំនួន២លើក លើកចុងក្រោយនៅថ្ងៃទី១៣.១១.២០១៨ តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងទេសចរណ៍។
ស្នាក់នៅខុនដូ ESSENCE ស្ថិតនៅផ្ទះលេខ២២២ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ បច្ចុប្បន្នជនជាតិអង់គ្លេសទាំង២នាក់ខាងលើត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីបន្ត៕
មតិយោបល់