ឧត្តរមានជ័យ៖សមត្ថកិច្ចប៉ូលិសស្រុកអន្លង់វែងធ្វើការបង្ក្រាបម៉ាទឹក កកចំនួន២២កញ្ចប់តូច ធំនិងឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បញ្ជូនទៅអធិការនគរបាលស្រុកដើម្បីធ្វើការសាកសួរ។ហេតុការកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកអន្លង់វែងចុះចាប់បង្ក្រាបថ្នាំញៀននោះដឹកនាំដោយលោកវរះសេនីយ៍ទោស៊ីម វណ្ណះអធិការនគរបាលស្រុកនិងមានបទបញ្ជាពីលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីម៉ែន លីស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចុះចាប់បង្ក្រាបគ្រឿងញៀនបាន២២កញ្ចប់និងវត្ថុប្រើប្រាស់មួយចំនួនទៀតផងនិងរថយន្តមួយគ្រឿង ម៉ូតូចំនួន២គ្រឿងនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤.នៅនិងផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិអភិវឌ្ឌ្យន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ។ លោកវរសេនីយ៍ទោ ស៊ីម វណ្ណះ អធិការនគរបាលស្រុកអន្លង់វែងបានឲ្យដឹងថា កាលដែលឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់និងវត្ថុតាងថ្នាំញៀននោះ សមត្ថកិច្ចប៉ូលិសយើងតាមស្រាវជ្រាវរយះពេលជាច្រើនថ្ងៃមកហើយទើបតែថ្ងៃនេះ ឈានទៅឃាត់ខ្លួនបាន។លោកវរសេនីយ៍ទោស៊ីម វណ្ណះ អធិការនគរបាលស្រុកបានបន្តទៀតថា ជនសង្ស័យទាំង៣នាក់ទី១ឈ្មោះ អ៊ី វី ភេទប្រុសអាយុ១៧ឆ្នាំ ទី២ឈ្មោះឡេង ឡុង ភេទប្រុសអាយុ២១ឆ្នាំទី៣ឈ្មោះគីម ជូ ភេទស្រីអាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ ឃុំ កើតហេតុខាងលើ ហើយនៅពពេលបច្ចុប្បន្នសមត្ថកិច្ចប៉ូលិសជំនាញកំពុងធ្វើការសាក សួរនៅអធិដ្ថាននគរបាលស្រុកអន្លង់វែង៕
ព័ត៌មានជាតិ
មតិយោបល់