ព័ត៌មានជាតិ

ក្មេងស្រី​អាយុ ១៦ ឆ្នាំ​ក្លាយជា​អ្នកបើកបរ​រថយន្ត​ចម្លែក​ដ៏​ធំ​ដូច​បំណង​

​បើ​យោង​តាម​គេហទំព័រ yourjewishnews បានឲ្យដឹងថា នារី​វ័យក្មេង​ម្នាក់​ដែល​ទើបតែ​មាន​អាយុ ១៦ ឆ្នាំ​បាន​ក្លាយទៅជា​អ្នកើបើកបរ​រថយន្ត​ចម្លែ​កដ៏ធំ​ដូច​បំណង​។ Rosalee Ramer មាន​ដើមកំណើត​នៅ​ទីក្រុង Watsonville រដ្ឋ California គឺ​អ្នក​បញ្ជារ​រថយន្ត​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក ដែល​មាន​ទម្ងន់ ១០ តោន​។ លោក Kelvin Ramer ដែល​ជា​ឪពុក​របស់ Rosalee បាន​និយាយថា​កូនស្រី​របស់​គាត់​ចូលចិត្ត​រថយន្ត​តាំងពី​នាង​ទើបតែ​ចេះ​ដើរមក​ម្លេះ​។ កាល​ពី​អាយុ ៣ ឆ្នាំ Rosalee បានចាប់ផ្តើម​ជួយ​ឪពុក​របស់​នាង​នា​ក្នុង​ការត្រួតពិនិត្យ​គ្រឿង​ម៉ាស៊ីន ដោយសារតែ​ការ​ចូល​ចិត្ត​ជួយ​នាង​បាន​យល់ដឹង​នូវ​អ្វី​ទាំងអស់​ដែល​ឪពុក​របស់​ខ្លួន​បាន​ធ្វើ​។ មិនតែប៉ុណ្ណោះ Rosalee បាន​ចូល​ទៅ​ប្រលង​បញ្ជា​រថយន្ត​ច​ចម្លែក​ដ៏​ធ្ងន់​នេះ ហើយ​បាន​ទទួល​អាជ្ញាប័ណ្ណ​បើកបរ​ដោយ​ខ្លួន​របស់​នាង​ផ្ទាល់​ទៀតផង​៕​
car
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់