ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចម៉ាស៊ីន​កិន​​ និង​ម៉ាស៊ីន​ក្រឡុកកាហ្វេ

​ភ្នំពេញ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ពី​បទ​លួច​មាន​ស្ថាន​ទំងន់ទោស​ (​ម៉ាស៊ីន​ក្រឡុក​កាហ្វេ​ និង​ម៉ា​ន​ស៊ី​ន​កិន​កាហ្វេ​)​ នៅ​ចំណុច​ក្នុង​តូប​មុខ​ផ្ទះ​លេខ​២០Eo​ ផ្លូវ​១៨២​ ក្រុម​១៨​ ភូមិ​៣​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មកា​ វេលា​ម៉ោង​0១​និង​០០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២០​ ។​

​ជនសង្ស័យ​ឈ្មោះ​ ខៃ​ ហ៊​យ​សេង​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ដើរ​រើស​អេ​ត​ចាយ​ ស្នាក់​នៅ​ក្នុង​វត្ត​កោះ​ ដែល​មាន​ជន​រង​គ្រោះ​ ឈ្មោះ​ លី​ ហ្វា​រិ​ត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ខ្មែរ​ ស្នាក់​នៅ​ ផ្ទះ​លេខ​ ២០Eo​ ផ្លូវ​១៨២​ ក្រុម​ ១៨​ភូមិ​ ៣​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ (​ជនសង្ស័យ​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​)​ វត្ថុ​តាង​និង​សម្ភារ:​ចាប់​យក​ពី​ជនសង្ស័យ​រួម​មាន​ ៖​ ម៉ាស៊ីន​កិន​កាហ្វេ​ចំនួន​១​គ្រឿង​,​ ម៉ាស៊ីន​កា​ឡុ​ក​កាហ្វេ​ ចំនួន​១​គ្រឿង​,​ ទូរ​ស័ព្ទម៉ាក​សាំ​សុង​ ចំនួន​១​គ្រឿង​អត់​ស៊ី​ម​,​ ដែកកេះ​ចំនួន​១​ ។​

​ចំពោះ​ម៉ាស៊ីន​កិន​កាហ្វេ​ និង​ម៉ាស៊ីន​ក្រឡុក​កាហ្វេ​ សមត្ថកិច្ច​ បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អ​ធិ​រ​ដ្ឋា​ន​នគរបាល​ ខណ្ឌ​៧​មក​រា​ ដើម្បី​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នុំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់