ព័ត៌មានជាតិ

ADB មើលឃើញ​កំណើន​ទាប​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ ២០១៣

​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​កាត់បន្ថយ​ការ​ព្យាករ​កំណើន​របស់​ខ្លួន​សម្រាប់​តំបន់​អាស៊ីអាគ្នេ​យ៍ ដោយ​ពេល​មាន​ការខូតខាត​យ៉ាង​ច្រើន ដែល​បង្កឡើង​ដោយ​ព្យុះ​ទី​ហ្វុង Haiyan នៅក្នុង​ប្រទេស​ហ្វីលីពីន កាលពី​ខែ​មុន​។​

​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ធនាគារ​នៅ​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង​ម៉ានីល បាន​ព្យាក​រថា កំណើន​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ រួមមាន​ប្រទេស​ហ្វីលីពីន នឹង​កើនឡើង​ដល់ ៤.៨​ភាគរយ ដោយ​បាន​ធ្លាក់​ពី​ការ​ព្យាករ​ក្នុង​ខែតុលា ៤.៩​ភាគរយ​។​

“​ការពិនិត្យ​ឡើងវិញ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​តានតឹង​ផ្នែក​នយោបាយ នៅក្នុង​ប្រទេស​ថៃ នៅ​ត្រីមាស ចុងក្រោយ​នៃ ឆ្នាំ ២០១៣ និង​ផលប៉ះពាល់​អវិជ្ជមានរ​បស់​ពួកគេ​លើ​ការប្រើប្រាស់ និង​ការបំផ្លិចបំផ្លាញ វិស័យ​ទេសចរណ៍​។ សារ​ព្យុះ​ទី​ហ្វុង Haiyan ត្រូវបាន​ធ្វើឲ្យ​ខូច​ដល់​ការរីកលូតលាស់​របស់​ប្រទេស​ហ្វីលីពីន ក្នុង​ឆ្នាំ ២០១៣ ទោះបីជា​មាន ការខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ការឧបត្ថម្ភ គាំទ្រ​ដល់​ពី​បរទេស​ក្ដី​”​។ ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​និយាយ​។​

​ធនាគារ​អភិវឌ្ឍន៍អាស៊ី រំពឹងថា ការកសាង​ឡើងវិញ នឹង​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​ហ្វីលីពីន កើន​ឡើង​ក្នុង​ឆ្នាំ ២០១៤​។ នៅក្នុង​របាយការណ៍​ខែតុលា កំណើន​ផលិតផល​ក្នុងស្រុក​សរុប របស់​ប្រទេស​ហ្វីលីពីន ត្រូវបាន​ព្យាក​រថា មាន ៧​ភាគរយ នៅ​ឆ្នាំ ២០១៣ និង ៦,១​ភាគរយ​នៅ​ឆ្នាំ ក្រោយ​។​សម្រាប់​តំបន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងមូល​នៅ​អាស៊ី ត្រូវបាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី រក្សា​ការ​ព្យាក​រថា កើនឡើង ៦​ភាគរយ​ក្នុង​ឆ្នាំនេះ​។​

“​បើទោះបីជា ភាពមិនប្រាកដប្រជា នៅ​ក្នុង​បរិស្ថាន​សេដ្ឋកិច្ចពិភពលោក កំពុង​អភិវឌ្ឍ​នៅ​អាស៊ី នៅតែ ធន់​ធ្ង​រ​។ តំបន់​នេះ បាន​អនុវត្តន៍ យ៉ាង​ល្អ​នៅក្នុង ឆ្នាំ ២០១៣ ហើយ ឥឡូវនេះ​គឺ​ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​សញ្ញា​បន្ថែម​ទៀត​នៃ​សន្ទុះ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​កម្រិត​ខ្ពស់​” នេះ​បើ​យោង​តាម​សំដី​របស់ លោក Changyong Rhee ប្រធាន​សេដ្ឋកិច្ច​ធនាគារ​អ​ភ​វិ​ឌ្ឍ​ន៍​អាស៊ី​។​
​ប្រទេស​ដែល​មាន​កម្រិត​សេដ្ឋកិច្ច​ខ្ពស់ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន ការ​ព្យាករ​នៅក្នុង​ខែ​តុលា មាន​កំណើន ០,៩​ភាគរយ​ក្នុង​ឆ្នាំនេះ​។ ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​រំពឹង​កើនឡើង ១,៩​ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៤​។​

​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ធំ​លំដាប់​ទី​២ នឹង​កើនឡើង​ពី ០,១​ភាគរយ​ទៅ ៧,៧​ភាគរយ ក្នុង​ឆ្នាំ ២០១៣ នឹង​កើនឡើង​ដល់ ៧,៥​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៤​។ សម្រាប់​អាស៊ី​បូ​ព៌ា ធនាគារ​អភិវឌ្ឍន៍អាស៊ី​មើលឃើញ ការកើនឡើង ០,១​ភាគរយ ទៅ ៦,៧​ភាគរយ ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៤៕​
adb-anti-development-bank

មតិយោបល់