ឥណ្ឌា៖ គ្រប់គ្នាបានដឹងរួចមកហើយថា ចាប់តាំងពីក្រុមហ៊ុន Nokia បង្ហាញស្មាតហ្វូន Lumia នៅលើទីផ្សារហាក់ដូចជាទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសគឺបណ្ដាស្មាតហ្វូន Lumia ដែលមានតម្លៃទាប។

សម្រាប់ប្រទេសហ្វាំងឡង់ទាំងមូលដែលជាទឹកដីកំណើតរបស់ Nokia គឺមានតែស្មាតហ្វូន Lumia មួយប៉ុណ្ណោះដែលនាំមុខគេនៅលើទីផ្សារ ប៉ុន្តែបើយោងតាមទិន្នន័យផ្សេង រួចការស្រាវជ្រាវនាពេលក្រោយនេះបានឲ្យដឹងថា Lumia បានវាយសម្រុកទៅលើទីផ្សារជាច្រើនស្ទើរតែគ្រប់បណ្ដាលប្រទេស។
ដោយឡែកកាលពីថ្មីៗនេះ តំណាងក្រុមហ៊ុន Nokia នៅក្នុងប្រទេសឥណ្ឌាបាននិយាយថា ស្មាតហ្វូនត្រកូល Lumia បានដើរតួយ៉ាងល្អ និងសំខាន់នៅក្នុងប្រទេសមួយនេះ ជាពិសេសគឺ Lumia 520, 625, 720និង 925។
គួរបញ្ជាក់ផងដែរថា កាលពីត្រីមាសទី៣ ទីផ្សារស្មាតហ្វូន Nokia នៅជុំវិញពិភពលោកបានកើនឡើង ១៩ភាគរយ ស្មើនឹង ៨.៨លានគ្រឿង បើធៀបនឹងឆ្នាំមុន កើនឡើង ២០០ភាគរយ ប៉ុន្តែគួរឲ្យស្តាយព្រោះថាក្រុមហ៊ុន Nokia បានលក់អាជីវកម្មទូរស័ព្ទចល័តទៅឲ្យក្រុមហ៊ុន Microsoft ក្នុងតម្លៃជាង ៧,២ពាន់លានដុល្លារអាមេរិក៕
មតិយោបល់