ព័ត៌មានជាតិ

ចាប់ខ្លួន​ឪពុក​តិរឆ្ឆាន​ផ្សំគំនិត​ឲ្យ​កូន​ប្រុស​រួម​ភេទ​ជាមួយ​បុរស​៨​នាក់​

អូស្ត្រាលី​៖​កាលពី​ថ្ងៃ​សុក្រ​ទី ៩ ខែ ធ្នូ ឆ្នាំ ២០១៣ ប្រភព​ព័ត៌មាន​កម្សាន្ត​បរទេសមួយ​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា​បុរស​ជនជាតិ​អូស្ត្រាលី​ត្រូវបាន​ផ្តន្ទាទោស ៣០ ឆ្នាំ​នៅក្នុង​ពន្ធនាគា​
​បន្ទាប់ពី​មាន​បុរស​យ៉ាងតិចណាស់ ៨ នាក់​បាន​រួមភេទ​ជាមួយ​នឹង​កូនប្រុស​វ័យក្មេង​របស់​គាត់​ក៏​ព្រោះតែ​ចង់បាន​ប្រាក់​។​

​បុរស ៣៦ ឆ្នាំ​រូប​នោះ​រស់​នៅក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី ត្រូវ​សមាគម​សារព័ត៌មាន​លាក់បាំង​ឈ្មោះ ដើម្បី​ការពារ​អត្តសញ្ញាណ​កូនប្រុស​របស់​គាត់​។ នៅក្នុង​តុលាការ​ថា​គាត់​ទទួលស្គាល់​ថា​បាន​ផ្សំគំនិត​ក្នុង​ការរំលោភ​បំពាន​ផ្លូវភេទ​កុមារ និង​ការកាន់កាប់​រូប​អាសអាភាស​របស់​កុមារ​។ ក្មេងប្រុស​ដែល​ជា​កូន​របស់​គាត់​នោះ​ត្រូវបាន​បុរស​យ៉ាងហោចណាស់ ៨ នាក់​រំលោភ​ផ្លូវភេទ​ក្នុងកំឡុងពេល​ដែល​មាន​អាយុ​ចាប់ពី ២ ទៅ ៦ ឆ្នាំ​៕​
go_to_jail

មតិយោបល់