ព័ត៌មានជាតិ

ចិន​ប្រារព្ធ​ខួប​លើក​ទី 76 នៃ​ការបាត់បង់​ជីវិត​មនុស្ស 300,000 នាក់​កំឡុង​សង្គ្រាម​លោក​ទី 2

​ទីក្រុង​ណាន​ជី​ង (12/12/13) ៖​ការ​ប្រារព្ធ​រំលឹក​ខួប​ពីរ​ផ្សេង​គ្នា​នា​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​នៅ​ទីក្រុង​ណាន​ជី​ង​ជា​ខួប​លើក​ទី 76 នៃ​ការស្លាប់​រង្គាល​នៃ​ប្រជាជន​ចិន​ប្រមាណ 300,000 នាក់​ទាំង​ប្រជាជន​ស៊ីវិល​និនង​ទាហាន​ផង​។​

​សាក្សី​និង​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មានជីវិត​ម​ក​ទល់​សព្វថ្ងៃ​ក្រោយ​ការសម្លាប់​និង​រំលោភ​កំឡុង​ពេល​ដែល​ប្រទេស​ជប៉ុន​បាន​ឡោមព័ទ្ធ​ទី​ក្រុង​ទាំងមូល​កាលពី​ថ្ងៃ​ទី 13 ខែ​ធ្នូ​ឆ្នាំ 1937 សម័យ​សង្គ្រាមលោក​លើក​ទី 2 បាន​ចូល​រូ​ម​នៅក្នុង​ពិធី​គម្រប់​ខួប​នេះ​យ៉ាងច្រើន​។​

​នេះ​ជា​ការ​ក្រើនរំលឹក​និង​ការបញ្ជាក់​ពី​អារម្មណ៍​សោកសៅ​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​និង​ជា​ពិសេស​លើសពីនេះ​ទៀត​នោះ​គឺ​ការចង់​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ពិត​និង​បង្កើតឲ្យមាន​សេចក្តីស្រ​លាញ់​ចំពោះ​សន្តិភាព​កាន់តែខ្លាំង​ឡើង​៕​
china (2)

china (1)

មតិយោបល់