វៀតណាម៖រយៈពេលចុងក្រោយមកនេះ សហគមន៍ បណ្តាញ សង្គមហ្វេសប៊ុក នៅ Tien Giang មានការភ្ញាក់ផ្អើល ជាមួយនឹង វីដេអូឃ្លិបដែលបានចេញផ្សាយ ក្នុងខួបកំណើត ដែលមានមនុស្សជាច្រើនបានចូលរួមនោះ។
នៅក្នុងវិដេអូឃ្លិបដែលបានបង្ហាញនោះដែរ ក្មេងស្រី ២ នាក់ ស្ថិតនៅក្នុងស្ថានភាពឈុតប៊ីគីនី រាំដោះអាវលើឆាក យ៉ាងត្រេកត្រអាលជាទីបំផុត ក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានចូលរួម។
វិដេអូឃ្លិបនេះដែរ ត្រូវបានគេដឹងយ៉ាងច្បាស់ថា វាចេញពី ភោជនីយដ្ឋាន My Tho City ដែលជាកន្លែងធ្វើខួបរបស់ម្ចាស់ខួបឈ្មោះក្រៅហៅថា RN ។ជាមួយនឹងទង្វើរដ៏អសីលធម៌នេះ ប៉ូលិសកំពុងតាមដានធ្វើការស៊ើបអង្កេត ដើម្បីវែកមុខរកជនដែលរំខានដល់អារម្មណ៍សាធារណៈ ។កាលពីថ្ងៃទី ១២ ខែ ធ្នូនេះ មេប៉ូលិស នៅក្នុងទីក្រុង My Tho City បាននិយាយថា រឿងនេះវាជះឥទ្ធិពលដល់ គំនិតសាធារណៈខ្លាំងណាស់។
តាមរបាយការណ៍មកនេះបានឲ្យដឹងថា ឈ្មោះអ្នកដែលបង្ករភាពភ្ញាក់ផ្អើល នេះបានកើតឡើង នៅក្នុងកម្មវិធី អ្នកដែលមានឈ្មោះហៅក្រៅថា RN អាយុ ៣៥ ឆ្នាំរស់នៅទីក្រុង My Tho City ហើយហេតុការណ៍នោះបានកើតឡើងនៅជាន់ទី ១ វេលាម៉ោង ៨ និង ១២ យប់។
ស្ត្រីក្មេងម្នាក់ឈ្មោះ Tina បានទទួលថវិការ ចំនួន ៥ សែនដុង ក្នុងករណីនាង រាំដោះខោអាវក្នុងរបស់នាង។
តំណាងខាងភោជនីយដ្ឋានខាងលើបាននិយាយថា ខ្លួនគ្រាន់តែទទួលរៀបចំ អាហាររួច ហើយខាងម្ចាស់កម្មវិធីក៏បានបិទទ្វារ មិនឲ្យចូល រហូតដល់ម៉ោង ១០ ទើបចប់ ហើយខ្លួនក៏មិនបានរំពឹងថាកើតហេតុការណ៍នេះឡើយ៕
មតិយោបល់