ព័ត៌មានជាតិ

ជាប់​ទោស ​៣​ឆ្នាំ​ ព្រោះ​ប្រើ​ក្បាច់​កីឡា​កាស​សម្លាប់​ប្អូន​ស្រី​ខ្លួន​

CNN៖តុលាការ​នៃរដ្ឋ Louisiana បាន​កាត់​ទោស​ក្មេង​ប្រុសអាយុ ​១៣​ឆ្នាំ​ម្នាក់​​ឲ្យ​​ចូល​​ក្នុង​​មជ្ឈមណ្ឌល​​ស្តារ​សម្បទាន​យុវជន​ចំនួន​ ៣ឆ្នាំ​ ដោយ​សារ​តែ​ក្មេង​ម្នាក់​នេះ​ បាន​សម្លាប់​ប្អូន​ស្រី​បង្កើត​របស់​ខ្លួន​អាយុជា​ង​ ៥ឆ្នាំ​ ដោយ​ប្រើ​ក្បាច់​កីឡាកាស។​

teen-kills

នៅលើគេហទំព័រ CNN បានចុះផ្សាយថា ក្មេងប្រុសម្នាក់នោះមិនត្រូវបានបញ្ហា​អត្ត​សញ្ញា​ឡើយ​ ព្រោះ​តែ​អាយុ​ក្មេង​ពេក។​ ហេតុការណ៍​បាន​កើត​ឡើង​ដោយ​សារ​តែ​ម្ដាយ​របស់​ពួក​គេ​បាន​ទុក​ឲ្យ​បង​ប្អូន​ពីរ​នាក់​នេះ​នៅ​ផ្ទះ​ ហើយ​គាត់​ចេញ​ទៅ​ផ្សារ។​ នេះ​បើ​យោង​តាម​សំដី​របស់​អាជ្ញាធរ​បាន​ឲ្យ​ដឹង។​

អាជ្ញាធរបានបន្តទៀតថា ក្មេងប្រុសម្នាក់នេះ ឧស្សាហ៍ប្រើក្បាច់កីឡាការទៅលើប្អូន​ស្រី​របស់​គេ ដូច​ជា​ក្បាច់​លោត​ពី​លើ ​និង​ចាប់​បោក​ជា​ដើម។

ពាក់ព័ន្ធនឹងការស្លាប់នេះ ខាងសម្ព័ន្ធកីឡាការ WWE បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃសព។​

យោង​តាម​ព័ត៌​មានខាងលើនេះ ដំណឹង ក៏សូមបញ្ជាក់ដល់អ្នកដែលនិយម​ទស្សនា​កីឡាកាស​គ្រប់​រូប​ឲ្យ​បាន​​យល់​ផង​ដែរ​ថា ​វា​គឺ​ជា​ការ​សម្ដែង​មួយ​ដែល​ទទួល​បាន​ការ​វ៉ឹកហាត់​រាប់​ឆ្នាំ​ ហើយ​ WWE​ ក៏​បាន​ចេញ​បម្រាម​ផង​ដែរ​ “កុំព្យាយធ្វើតាមនៅផ្ទះ ឬសាលា”៕

មតិយោបល់