ស្ថានីយ៍ទូរទស្សន៍អាល្លឺម៉ង់ បានធ្វើកម្មវិធី ផ្សាយបន្តផ្ទាល់ ឬនិយាយបន្តផ្ទាល់ ដោយមានការចូលរួមពី គ្រូបង្វឹកល្បីៗ ដែលមានកេរ្តិ៍ឈ្មោះ ដូចជា Trapattoni និង អតីតកីឡាករ Strunz និងតារាជើងចាស់ជាច្រើនទៀត ។
ខាងកាសែត Bild បាននិយាយថា ការសន្ទនា ពាក់ព័ន្ធជុំវិញ ទស្សនៈចម្រុះ អំពីការប្រកួត 2022 World Cup នៅ Qatar ។
ក្នុងលក្ខណនេះ ដែរ ជាមួយនឹងអាកាសធាតុក្តៅ ដែលដំណើរការនៅ Qatar សម្រាប់កម្មវិធីប្រកួត World Cup នៅរដូវក្តៅ នេះ ប្រទេសនៅមជ្ឈឹមបូព៌ាក៏បានបារម្ភ អំពីស្ថានភាពរស់នៅ របស់ប្រជាជនក្រីក្រ ជាមួយនឹងការសាងសង់ពហុកីឡដ្ឋាន ដែលវាអាចធ្វើឲ្យមានផលប៉ះពាល់។
ខណៈដែល គ្រូបង្វឹក Trapattoni និង Strunz ដែលកំពុងតែផ្តល់ចម្លើយ ទាក់ទិននឹងបញ្ហាពហុកីឡដ្ឋាន ស្រាប់តែលេចមុខ ភ្ញៀវពិសេស ២នាក់ ដែលគួរឲ្យស្រលាញ់ ដោយស្លៀកខោខូវប៊យ ប៉ុន្តែល្វែងខាងលើ គ្មានដុំក្រណាត់ ពោលគឺគ្មានខោអាវគ្របដណ្តប់នោះទេ ដោដើមទ្រូងរបស់នាង មានគូរូបបាល់បិទបាំង និងអក្សរជាច្រើនទៀតនៅលើផ្ទៃពោះដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពដ៏រសើបនេះ។តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ អក្សរដែលនៅក្បាលពោះ និងដងខ្លួនរបស់នាង គឺជាពាក្យប្រឆាំងទៅនឹង ការប្រកួត FIFA 2022 World Cup នៅ Qatar ដែលជាប្រទេសដែលទាក់ទងនឹងបញ្ហាសិទ្ធមនុស្សធំបំផុត។ចំណុចនេះបានធ្វើឲ្យ ភ្ញៀវកិត្តិយសកម្មវិធីនេះបែរជាសើចជាមួយនឹងសកម្មភាពប្រឆាំងរបស់ស្ត្រីពីរនាក់នេះ។
កាលពីឆ្នាំទៅ ក្នុងរដូវកាល Euro 2012 ក្នុងប្រទេសអ៊ុយក្រែន ក៏មានស្ត្រីអាក្រាតប្រឆាំង ដូចគ្នានេះដែរ មូលហេតុដែលស្ត្រីទាំងនោះអាក្រាត ដោយសារតែពួកគេគិតថា ព្រឹត្តិការណ៍នេះ វាជាឱកាសដែលមានពេស្យាចារ និងសេវាកម្ម ភ្លូវភេទ នៅអ៊ុយក្រែន ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់