ឥណ្ឌា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃសុក្រម្សិលមិញនេះ បានអនុម័តប្រាក់កម្ចីចំនួន ៣៥០លានដុល្លារអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវវិស័យថាមពលក្នុងតំបន់ Madhya Pradesh ក្នុងប្រទេសឥណ្ឌាដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ថាមពល។
ប្រាក់កម្ចីមូលនិធិនេះគឺនឹងយកទៅធ្វើឲ្យប្រសើរឡើងនូវតំណភ្ជាប់ថាមពល និងកន្លែងបញ្ជូនចរន្ធ ដើម្បីបង្កើតថាមពលបន្ថែមសម្រាប់ឲ្យគ្រប់តម្រូវការ។
ADB បាននិយាយថា Madhya Pradesh ជាតំបន់សេដ្ឋកិច្ចមួយកំពុងតែអភិវឌ្ឍន៍ ដោយគេបានមើលឃើញថាវានឹងផ្ដល់ថាមពលអគ្គិសនីបន្ថែមប្រមាណ ១១ភាគរយ នៅចន្លោះឆ្នាំ ២០១៣ និង ២០១៧។
រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ត្រូវបាន ផ្តល់នូវមូលនិធិ សមភាគី នៃ ១៥០លានដុល្លារអាមេរិក សម្រាប់គម្រោង ដែលត្រូវបាន រំពឹងថានឹងបញ្ចប់ នៅខែធ្នូ ឆ្នាំ ២០១៨ខាងមុខនេះ៕
មតិយោបល់