ព័ត៌មានជាតិ

កូនជ្រូក​ចម្លែក​កើត​មក​មាន​ច្រមុះ​ពីរ និង​ភ្នែក​បី​

​យោងតាម​គេហទំព័រ​បរទេស​នានា​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៣ ឲ្យដឹងថា ដោយសារ​តែ​បច្ចុប្បន្ន​នេះ​មាន​ជម្ងឺ​ចម្លែកៗ​ជាច្រើន ធ្វើឲ្យ​កូនជ្រូក​មួយក្បាល់​កើត​មក​មាន​រូបរាង​ចប្លែក​ពី​កូនជ្រូក​ធម្មតា​។ ករណី​នេះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Nanchang ខេត្ត Jiangxi ប្រទេស​ចិន មានកូន​ជ្រូក​មួយ​ក្បាល់​កើត​មក​មាន ក្បាល​ពីរ ប្រមុះ​ពីរ និង​ភ្នែក​បី រី​ឯ​ដងខ្លួន​គឺមាន​តែ​មួយ​។ កត្តា​ដែល​ធ្វើឲ្យ​កូនជ្រូ​កកើតម​កមាន​ក្បាលជាប់​គ្នាបែបនេះ គឺ​បណ្តោលមកពី​អំប្រ៊ីយ៉ុង​ពីរ​បរាជ័យ​នៅក្នុង​ការបង្ក​កំណើត​ពុំ​មាន​ភាព​ពេញលេញ​ទើប​កើត​មក​មាន​ផ្នែក​ខ្លះ​លើស​បែបនេះ​។ ម្ចាស់​ជ្រូក​លោក Du Gensheng បាន​និយាយថា នៅពេល​ដែល​ឃ្លាន​វា​បាន​ស្រែក​រក​បៅដោះ តែ​ដោយសារ​វា​មាន​មាត់​ពីរ​ស្ថិតនៅ​ក្បែរ​គ្នា​បែ​នេះ​មិន​អាច​បៅដោះ​ក្នុងពេល​តែ​មួយ​បាន​ទេ​។ នេះ​ជា​ករណី​សត្វ​ក្បាល​ពីរ​ដែល​ត្រូវបាន​គេ​កត់ត្រា​ក្នុង​ពេល​ថ្មីៗ​នេះ ហើយ​មិន​យូរ​ប៉​ន្មា​ន​កាលពីដើម​ខែ​មេសា​នៅក្នុង​ទីក្រុង Jiujiang ខេត្ត Jiangxi ក៏​កើត​មាន​ករណី​ពី​ផ្សេង​ទៀត​ផង​ដែរ​៕​
Piglet born with two conjoined heads, Nanchang, Jiangxi Province, China - 09 Dec 2013

មតិយោបល់