ព័ត៌មានជាតិ

អុញនោះចែៗ! ជុំគ្នាគ្រប់ជើង កំពុងតែជក់ដៃ ប៉ូលិសទៅទាន់ធ្វើការឃាត់ខ្លួន នៅញញឹមស្រស់ទៀត!..

បាត់ដំបង: លោក វរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់Post Newsថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១៥ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល កម្លាំងជំនាញបានធ្វើការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់(បៀតង)ចំនួន១ករណី ។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់៖
– ឈ្មោះ ប៉ក់ នឿន ភេទស្រី អាយុ៦៥ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល(ម្ចាស់ផ្ទះ)
– ឈ្មោះ អ៊ូច ប៉ុក ភេទស្រី អាយុ៦០ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ ឈុន ឈៀក ភេទស្រី អាយុ២០ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ រ៉ង មុំ ភេទស្រី អាយុ៣២ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ ធឿន ម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ មួន មុំ ភេទស្រី អាយុ៦០ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ ជៀន មុំ ភេទស្រី អាយុ៤១ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ វឹង ឃឿន ភេទស្រី អាយុ៤០ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ អាត រឿត ភេទស្រី អាយុ៤៥ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ ឡុង យ៉ានី ភេទស្រី អាយុ៣៥ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល
– ឈ្មោះ លួន រឿន ភេទស្រី អាយុ៧៧ឆ្នាំ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល

ចំណែកវត្ថុតាង សមត្ថកិច្ចដកហូតបាន រួមមាន៖
– បៀតង មួយចំនួន
– ឈើកាយបៀចំនួន៥
– កន្ទេលចំនួន១។

បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់