ព័ត៌មានជាតិ

លំ​ហាត់​ប្រាណ​​ធ្វើ​ឲ្យ​​សុដន់​​ស្រស់​ស្អាត​​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​វះ​កាត់​

សព្វថ្ងៃនេះ ស្ត្រីដែល​ចាត់ទុកថា​ ជាអ្នកមាន​សុដន់​ដ៏​ស្រស់ស្អាត​នោះ​ គឺ​សុដន់​ដែលមាន​ទ្រទ្រង់​ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀត​ សុដន់​ គួរតែ​មាន​សភាព​មូល​ក្បំ ​ជាមួយ​ភាព​រលាស់ នឹង​មាន​ទំហំ​សមល្មម​នឹង​រូបរាងកាយ​។ ចំណុច​សំខាន់​នៃ​ភាពស្រស់ស្អាត​របស់​សុដន់​ គឺ​ទ្រទ្រង់​របស់​វា​។
https://i1272.photobucket.com/albums/y389/domneng/450_ayumi-hamasaki-hot-1113294876_zpsed958841.jpg
កីឡា​ ដែល​អាច​ជួយ​ធ្វើឲ្យ​សុដន់​ស្អាត​ គឺកីឡា​ហែល​ទឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចេះ​ហែល​ទឹក​ ក៏​មិន​ថ្វី​ដែរ អ្នក​អាច​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​ជំនួស​វិញ​ ប្រកបដោយ​ប្រសិទ្ធិភាព​ ដូចគ្នា​ផងដែរ ចូរ​អ្នក​រីករាយ​យល់ដឹង​ពី​លំ​ហាត់ប្រាណ​ទាំងអស់​ដូច​ខាងក្រោម ​៖

១. លំ​ហាត់ប្រាណ​រុញច្រាន​

ចលនា​រុញច្រាន គឺជា​លំ​ហាត់ប្រាណ​សាមញ្ញ​បំផុត​ សម្រាប់​ធ្វើ​ឱ្យ​សុដន់​របស់​អ្នក​ស្អាត​។ ឈរ​ឱ្យ​ត្រង់ ទល់មុខ​នឹង​ជញ្ជាំង រួច​យក​ដៃ​ទ្រោប​នឹង​ជញ្ជាំង រុញច្រាន​សង្កត់​នឹង​ជញ្ជាំង​នោះ​ឱ្យ​ខ្លាំង​ តាម​ដែល​អាច​ធ្វើបាន ១០ វិនាទី រួច​សម្រាក​បន្ដិច ហើយ​គ្រវី​ដៃ​របស់​អ្នក ធ្វើ​យ៉ាង​ដូច្នោះ​ចំនួន​១០ ដង ដដែលៗ​ដូចគ្នា​។​

២. លំ​ហាត់ប្រាណ​កែងដៃ​ប៉ះគ្នា​
​ឈរ​ឱ្យ​ត្រង់​ខ្លួន ដៃ​បោះដៃ​របស់​អ្នក​ទៅ​ក្រោយ ដាក់​លើ​ត្រគាក រួច​ព្យាយាម​ប៉ះ​កែងដៃ​ទៅវិញទៅមក ​(​បាតដៃ​ឆ្វេង​ប៉ះ​កែង​ដៃស្ដាំ បាតដៃ​ស្ដាំ​ប៉ះ​កែងដៃ​ឆ្វេង​) ចូរ​កុំ​ធ្វើ​លឿន​ពេក អ្នក​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ដូច្នេះ​យឺតៗ ដើម្បី​លាត​ពន្យឺត​សាច់ដុំ​ឱ្យបាន ១០ ទៅ ១៥ វិនាទី ធ្វើ​យ៉ាង​ដូច្នេះ ៨ ដង។​

៣. លំ​ហាត់ប្រាណ​ដោយ​យក​បាតដៃ​ម៉ាស្សា​

​ស៊ក​ម្រាមដៃ​ចូលគ្នា​ ដាក់​លើ​ដើមទ្រូង​របស់​អ្នក ហើយ​គាប​សុដន់​ទាំងសងខាង​ចូលគ្នា ធ្វើ​យ៉ាងនេះ​ពី ៣ ទៅ ៥ វិនាទី​។ ធ្វើ​ម្ដង​ហើយ​ម្ដងទៀត​ ឱ្យបាន ៨ ទៅ ១០ ដង​។​

៤. ការបញ្ចប់​លំ​ហាត់ប្រាណ ​ធ្វើឱ្យ​សុដន់​ស្រស់ស្អាត ​ជាមួយ​ឥរិយាបថ​លំ​ហាត់ប្រាណ ​មួយចំនួន
វិធី​ដ៏​ល្អ​បំផុត ​ក្នុង​ការបញ្ចប់​លំ​ហាត់ប្រាណ ​ធ្វើឱ្យ​សុដន់​ស្អាត គឺ​មាន​កាយវិការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ប្រតិ​ប​ត្ដិ​តាម ​ដូច​ជា យក​សៀវភៅ​ដែល​មាន​កម្រាស់​ក្រាស់​មួយ​ក្បាល ដាក់​លើ​ក្បាល​របស់​អ្នក រួច​ដើរ​ចុះ​ឡើង​ក្នុង​ផ្ទះ​អ្នក​ឱ្យ​បាន ២ ទៅ ៣ នាទី ព្យាយាម​ទប់​សៀវភៅ​ដែល​នៅលើ​ក្បាល​នោះ​ឱ្យមាន​លំនឹង​។

គួរបញ្ជាក់ថា ធ្វើ​យ៉ាង​ដូចនេះ វា​អាច​ជួយ​ឱ្យ​សាច់ដុំ​របស់​អ្នក ​មាន​សភាព​ធូរស្រាល ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិន​អាច​ធ្វើបាន យ៉ាងហោច​ណាស់​ អ្នក ​គួរតែ​ព្យាយាម​ឈរ​ឱ្យ​ត្រង់​ ជាមួយ​ការ​ដាក់​សៀវភៅ​នៅលើ​ក្បាល​វិញ៕​

មតិយោបល់