ព័ត៌មានជាតិ

បិសាច​​ក្រហម​​​យប់ស្អែកនេះ មិនដឹងថា​យីអ៊ុន​ឡើង​អត់ទេ ខណៈធ្វើដំណើរ​ទៅផ្ទះ Aston Villa

អង់គ្លេស​៖សម្រាប់ព្រឹត្តិការណ៍ Premier League នៅថ្ងៃស្អែកទី ១៥ នេះ​ដែរ ក្លិបជើង​ខ្លាំង បិសាចក្រហមនឹ​ងធ្វើដំណើរទៅកាន់ក្លិបបាល់ទាត់ ​Aston Villa ដោយត្រូវ​ដំណើរការប្រកួតវេលាម៉ោង ៨ និង ៣០ នាទី ក្នុងក្រខណ្ឌ BARCLAYS PREMIER LEAGUE ។​
​សម្រាប់បិសាចក្រហមមុន​ធ្វើដំណើរទៅកាន់ក្លិប​បាល់ទាត់ Aston Villa បានយកឈ្នះក្លិប Shak Donetsk ដោយលទ្ធផល ១-០ នៅលើទឹកដីរបស់ខ្លួនកាលពីថ្ងៃអង្គារ ​សប្តាហ៍នេះ​។​
aston_villa_vs_man_utd
ងាក​ទៅមើល​ប្រវត្តិជួបគ្នា ​រវាង Aston Villa និង បិសាចក្រហម ​ដែលកាលនោះ បិសាចក្រហម​ជា​ម្ចាស់ផ្ទះ​ដោយលុត​​ Aston Villa ក្នុងលទ្ធផល ៣-០ ​​។ តែ​សម្រាប់​លើកនេះ មិនដូចគ្នានោះទេ ព្រោះថា​បិសាចក្រហម​ត្រូវធ្វើដំណើរ ​ទៅលើ​ទឹកដី ​ Aston Villa ​។ តែ​ទោះជាយ៉ាងណា​គេហទំព័រ ដំណឹង សូម​ចូលរួម​ទស្សទាយថា រាត្រី​ស្អែកនេះ បិសាចក្រហម នឹង​ឈ្នះ​ក្នុងលទ្ធផល ៣-២ បើទោះបីជា​គ្មាន​វត្តមាន កីឡាករ Robin van Persie ចូលរួម​​លេងក៏ដោយ ខណៈដែល​មានបញ្ហា​​របួស​​ភ្លៅ​នោះ​៕
ទស្សនាវីដេអូឃ្លិប​​ដូចខាង​ក្រោមនេះ៖

មតិយោបល់