ព័ត៌មានជាតិ

ស្មានតែគ្រាប់បែក ខំរត់ទៅប្រាប់សមត្ថកិច្ច តាមពិតចឹងសោះ

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ និង១០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ម្តុំទួលខ្សាច់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ មានករណីប្រទះឃើញ គ្រាប់បែក២គ្រាប់ ត្រូវគេយកមកដាក់លើធុងសំរាម។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យបញ្ជាក់ថា គ្រាន់តែជាគ្រាប់បែកជ័រប៉ុណ្ណោះ រួចក៏ធ្វើការខ្ចប់ទុក យកមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាល៕

មតិយោបល់