កណ្តាលៈ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងស្នងការនគរបាលខេត្តជាប់ព្រំដែនពាក់ព័ន្ធ បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសក្នុងពិធីហ្វឹកហាត់រួមគ្នា រវាងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តតៃនិញ។
ការចូលរួមហ្វឹកហាត់រួមគ្នានេះ គឺពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមព្រំដែន ដែលប្រព្រឹត្តធ្វើឡើង នៅចំណុចភូមិសាស្រ្ត ប៉ុស្តិ៍ការពារបុសមនខេត្តស្វាយរៀង ប៉ុស្តិ៍ការពារព្រំដែនភឿកតឹង ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
មតិយោបល់