ភ្នំ្នពេញៈ លោកតាអាយុ ៧២ឆ្នាំម្នាក់បានជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តឈ្នួលបើកជែងគ្នាជ្រុលចង្កូតទៅបុកពីក្រោយ និងកិនបណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅត្រង់ចំណុចខាងមុខការ៉ាសសាំង តេលា ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នោះមានឈ្មោះ គុច លន់ ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ ចំណែកឯម្ចាស់រថយន្តបង្កមានឈ្មោះ ឆន រ៉ាវុធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ អ្នកបើកឡានឈ្នួល ស្នាក់នៅភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ លោកតាអាយុ ៧២ឆ្នាំ បានធាក់កង់ចេញពីផ្ទះ គោលបំណងទៅផ្ទះលោកមេភូមិ ដើម្បីសុំដីមាត់ព្រែកសង់ខ្ទមរស់នៅ ដោយសារតែគាត់មានជីវភាពក្រីក្រពេក ដោយចិញ្ចឹមកូនប្រុសស្រី ០៦នាក់នៅក្នុងបន្ទុក ខណៈពេលដែលជួបជាមួយមេភូមិរួចមក លោកតាបានធាក់កង់តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងត្រឡប់មកផ្ទះវិញ ។ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ លោកតាបានធាក់កង់ឆ្លងផ្លូវ ភ្លាមៗនោះ ក៏មានរថយន្តសុាំយ៉ុង មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-9454 ដឹកអ្នកដំណើរពីភ្នំពេញទៅកំពង់ចាម ដោយធ្វើដំណើរស្របទិសគ្នាជាមួយនឹងលោកតា ក៏បានបើកវ៉ារថយន្ត មួយគ្រឿងទៀត ក៏បានជ្រុលចង្កូតទៅបុកជនរងគ្រោះពីក្រោយបណ្តាលឲ្យបោកក្បាលនឹងកញ្ចក់រថយន្តផ្លោងបោកនឹងថ្នល់ រួចត្រូវរថយន្តបើកកិនពីលើក្បាលធ្លាយចេញខួរស្លាប់យ៉ាងរន្ធត់ ។
ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបង្កបានព្យាយាមបើករថយន្តគេចខ្លួនបានប្រហែលជា ៥០ម៉ែត្រក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការជិះដេញតាម និងឃាត់ខ្លួនយកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នអ្នកបើករថយន្តបង្ក និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វើការរវាស់វែងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
https://youtu.be/h8rOHbTP7vg
មតិយោបល់