ភ្នំពេញៈ លោកគ្រូ អ្នកគ្រូ និងមន្ត្រីក្រសួងអប់រំ សរុបចំនួន ០៥នាក់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចេញដីកាកោះហៅពាក់ព័ន្ធភាពមិនប្រក្រតី ក្រោយពេលបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦។
យោងតាមដីកាកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ គ្រូៗ និងមន្ត្រីក្រសួងអប់រំ ដែលត្រូវចូលបំភ្លឺនៅ ACU រួមមាន ទី១-អ្នកគ្រូ ហ៊ន មុនីលក្ខស្ម៉ី គ្រូបង្រៀនវិទ្យាល័យទួលអំពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធការទទួលលុយពីបេក្ខជន។ ទី២-លោក ប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច។ ទី៣-លោក ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន (ប្រធានមណ្ឌលកំណែមណ្ឌល វិទ្យាល័យព្រះយុគន្ធរ) ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទីភារកិច្ច។ ទី៤-អ្នកគ្រូ ចាំង ចាន់ហួត គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច និងទី៥-អ្នកគ្រូ យី ស្រីង៉ែត គ្រូបង្រៀនវិទ្យាល័យទួលស្វាយព្រៃ ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច៕
មតិយោបល់