កម្ពុជា៖ ប្រទេសកម្ពុជា បានមើលឃើញថា ឱនភាពពាណិជ្ជកម្ម មានចំនួន ២០ភាគរយ ស្មើនឹង ១,៦២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០១៣។ នេះបើយោងតាមតួលេខរបស់ក្រសួង ពាណិជ្ជកម្មកាលពីថ្ងៃសៅរ៍។

បរិមាណនាំចូល និងនាំចេញសរុប មានតម្លៃ ១៤,៣២ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងខែមករា ដល់ ខែវិច្ឆិកា ឆ្នាំនេះ បានកើនឡើង ១៨ភាគរយ ដោយបានកើនឡើងពី ១២,០៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខរបស់ក្រសួងបានបង្ហាញឲ្យដឹង។
ការនាំចេញបានកើនឡើង ២៦ភាគរយ គិតជាទឹកប្រាក់មានចំនួន ៦,៣៨ពាន់លានដុល្លារអាមេរិក ខណៈដែល ការនាំចូលបានកើនឡើង ១៣ភាគរយ ស្មើនឹង ៨ពាន់លានដុល្លារសហរដ្ឋអាមេរិក នាំឲ្យជួបនូវឱនភាពពាណិជ្ជកម្ម ១,៦២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោក កង ច័ន្ទតារារ័ត្ន ប្រធានវិទ្យាស្ថានសិក្សាការអភិវឌ្ឍកម្ពុជាបានថ្លែងថា ការកើនឡើងនៅក្នុងទំហំពាណិជ្ជកម្មនេះគឺ ដោយសារតែលទ្ធផលសេដ្ឋកិច្ចល្អប្រសើរជាងមុន កម្ពុជា និងដៃគូពាណិជ្ជកម្មរបស់ខ្លួន។
“វាគឺជាសញ្ញាល្អ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ថាផលិតផលកាន់តែច្រើនត្រូវបានលក់ទៅក្រៅប្រទេស” លោក ច័ន្ទតារារ័ត្ន បានបន្ថែមថា ប្រទេសកម្ពុជាត្រូវការជាចាំបាច់ដើម្បីជំរុញបន្ថែមទៀត សម្រាប់ការនាំចេញដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម។
ដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនេះ គឺមានសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ចិន កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម សិង្ហបុរី និងប្រទេសម៉ាឡេស៊ី។
ប្រទេសកម្ពុជាបាននាំចេញភាគច្រើននូវសម្លៀកបំពាក់ និងស្បែកជើង កៅស៊ូ ស្ងួត អង្ករ និងដំឡូងមី បន្ទះសៀគ្វី ហើយនាំចូលវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ប្រេង សម្ភារសំណង់ រថយន្ត និង ម៉ូតូ ការប្រើប្រាស់ ផលិតផល និងផលិតផល ឱសថ និងគ្រឿងសម្អាង។
សេដ្ឋកិច្ចប្រទេស អាស៊ីអាគ្នេយ៍ ត្រូវបានជំរុញដោយ ការនាំចេញ សម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម និងសំណង់។
ផលិតផល សម្លៀកបំពាក់ មានចំនួនជាង ៨០ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនេះ៕
មតិយោបល់