ប៉េកាំង៖យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួ ចុះផ្សាយថ្ងៃទី ១៥ ខែ ធ្នូម្សិលមិញនេះបានឲ្យដឹងថាលោករដ្ឋមន្ត្រីក្រសួងការបរទេសចិន Hong Lei បានប្រកាសជំទាស់ខ្លាំងៗទៅលើការនិយាយបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីពេលថ្មីៗនេះទៅលើបញ្ហាតំបន់ហាមឃាត់ហោះហើររបស់ចិននោះ។
នៅអំឡុងពេលដែលកិច្ចប្រជុំអាស៊ានជប៉ុនដែលទើបនឹងបញ្ចប់កាលពីថ្ងៃសៅរ៍នោះលោក Abe បាននិយាយថាប្រទេសចិនបានប្រើប្រាស់សកម្មភាពឯកតោភាគីក្នុងការធ្វើឲ្យស្ថានភាពនៅសមុទ្រចិនភាគខាងកើតកាន់តែអាក្រក់ឡើង។នៅក្នុងការប្រកាសឆ្លើយតបទៅនឹងការពោលពាក្យបែបនេះលោក Hong ក៏បានបញ្ជាក់ពីការមិនពេញចិត្តដែរដោយនិយាយថាលោកនាយករដ្ឋមន្ត្រីជប៉ុនកំពុងព្យាយាមបង្កាច់បង្ខូចដើម្បីគ្រាន់តែគោលបំណងប្រឆាំងនឹងប្រទេសចិនប៉ុណ្ណោះ។លោក Hong ក៏បានបន្ថែមទៀតផងដែរថាលោកនាយករដ្ឋមន្ត្រីជប៉ុនតែងតែលើកឡើងដដែលពីសកម្មភាពរបស់ចិនថាជាសកម្មភាពឯកតោភាគីទៅលើបញ្ហាកោះ Diaoyu តាំងតែពីឆ្នាំមុនមកម្ល៉េះ៕
ព័ត៌មានជាតិ
មតិយោបល់