ការធ្វើដំណើរទៅកាន់ទឹកដី Aston Villa របស់បិសាចក្រហមយប់មិញនេះ មិនមែនជារឿងឥតប្រយោជន៍នោះទេ នៅក្នុងក្របខណ្ឌ Premier League ដោយនាំមកវិញនូវជម្នះ ៣-០ ។
ក្នុងជំនួបរវាង Aston Villa និងបិសាចក្រហម Man Utd កាលរាត្រីថ្ងៃទី ១៥ ខែ ធ្នូ ក្នុងក្របខណ្ឌ Premier League ក្លិបបិសាចក្រហមបានធ្វើឲ្យម្ចាស់ផ្ទះ អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ព្រោះថា បិសាចក្រហមបានការពារមិនឲ្យពងមាន់របស់ខ្លួន បែកនោះឡើយ ។ បើទោះបីជាលើទឹកដីរបស់ Aston Villa និងជាការរៀបជើងព្រួលដ៏ល្អរបស់ លោក David Moyes បានធ្វើឲ្យបិសាចក្រហម មានរំពឹងទុកឡើងវិញ ខណៈដែលលុតម្ចាស់ផ្ទះក្នុងលទ្ធផល ៣-០ ។
សម្រាប់បិសាចក្រហម មកទល់នឹងពេលនេះ គេសង្កេតឃើញថា ចាញ់ក្លិបកំពូលតារាង តែ ១០ ពិន្ទុ តែប៉ុណ្ណោះ ពោលគឺ ក្នុងចំណោម ១៦ ប្រកួត មាន ២៥ ដោយស្ថិតនៅលេខរៀងទី ៨ នៃតារាង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់