ព័ត៌មានជាតិ

អូស្ត្រាលី​នឹង​ដក​ទ័ព​ចេញ​ពី​អាហ្គានី​ស្ថាន​

មូលដ្ឋាន​ទ័ព​ចុង​ក្រោយ​របស់​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​តំបន់​ Tarin Kot​ ប្រទេស​អាហ្គានី​ស្ថាន​ចាប់​តាំង​តែ​ពី​ឆ្នាំ ​២០០៥​ ត្រូវ​បាន​បិទ​ជា​ផ្លូវ​ការ​ហើយ​នៅ​ពេល​ដែល​ក្រុម​ទាហាន​ជា​ច្រើន​បាន​បញ្ជូន​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​វិញ​ផង​ដែរ។​

Australian-afghan

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott បានចំណាយថវិកាជាច្រើនក្នុងការចំណាយ​ទៅ​លើ​ការ​ដាក់​មូលដ្ឋាន​ទ័ព​មួយ​នេះ ​ហើយ​លោក​បាន​បន្ថែម​ទៀត​ថា​ប្រាកដ​ណាស់​ការ​ដែល​ចំណាយ​ច្រើន​បំ​ផុត​គឺ​ជា​ការ​ចំណាយ​ទៅ​លើ​ទាហាន​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ៤០​នាក់​ និង​របួស​ធ្ងន់ធ្ងរ​ដល់​ទៅ ​២៦១​នាក់​នោះ។​ នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​បាន​និយាយ​ថា​ ចាប់​ពីឆ្នាំ​២០១៤​ទៅ​ទាហាន​ខ្លួន​នឹង​ដាក់​បន្ត​ឲ្យ​នៅ​សល់​ត្រឹម​តែ​ ៤០០​នាក់​ដែល​ពួក​គេ​នឹង​ក្លាយ​ជាក្រុមប្រឹក្សា​យោបល់​សម្រាប់​វិស័យ​យោធា​ប៉ុណ្ណោះ​សម្រាប់​កងទ័ព​អាហ្គានីស្ថាន​ ហើយ​គួរ​បញ្ជាក់​ផង​ដែរ​ថា​សេចក្តី​ប្រកាស​ក៏​បាន​និយាយ​ពី​ផែនការ​បញ្ចប់​ និង​បិទ​មូលដ្ឋាន​ទ័ព​ Tarin Kot​ នៅ​ត្រឹម​ចុង​ឆ្នាំ ​២០១៣​នេះ​ដែរ​។​

រីឯកងទ័ពអន្តរជាតិរបស់ប្រទេសផ្សេងៗទៀតក៏នឹងសន្យាដកទ័ពរបស់ខ្លួន​ឲ្យ​អស់​ត្រឹម​ចុង​ឆ្នាំ ​២០១៤​ខាង​មុខ​នេះ​ដែរ៕​

មតិយោបល់