ព័ត៌មានជាតិ

ឈីលី​បោះ​ឆ្នោត​ឲ្យ​អ្នក​ស្រី ​Bachelet ​ជា​ប្រធានា​ធិតី​សា​ជា​ថ្មី​

ទីក្រុងសាន់តាហ្គូ (15/12/13)៖ អតីត​ប្រធានា​ធិតី​ឈី​លី​អ្នក​ស្រី ​Michelle Bachelet​ ត្រូ​វ​បាន​ប្រកាស​ថា​បាន​ឈ្នះ​ការ​បោះឆ្នោត​ជា​បេក្ខភាព​ប្រធានាធិបតី​ជុំ​ទី​២​ កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ជា​ផ្លូវ​ការ​តាម​រយៈ​ចំនួន​ឆ្នោត​ដែល​បាន​មក​ពី​ប្រព័ន្ធ​អេឡិចត្រូនិក​ មាន​ចំនួន​ដល់​ទៅ​ ៦២​ភាគរយ​ ទល់​នឹង​ ៣៨​ភាគរយ​នៃ​គូប្រកួត​ប្រជែង​ខាង​គណបក្ស​អភិរក្ស​របស់​អ្នក​ស្រី ​Evelyn Matthei។

Michelle

អ្នកស្រី Bachelet ប្រមូលបានសំឡេងឆ្នោតដល់ទៅជិត ៣,៥លាននាក់ នៅពេល​ដែល​គណបក្ស​គូប្រជែង​មាន​តែ​ត្រឹម​ជាង ​២លាន​នាក់​ប៉ុណ្ណោះ។ ​អ្នកស្រី ​Bachelet​ បាន​បំបែក​កំណត់​ត្រាថ្មី​ជា​ប្រធានា​ធិតី​ស្ត្រី​ដែល​បាន​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​ដល់​ទៅ ​២ដង​ដែល​លើក​ទី​១​ ក្នុ​ង​កំឡុង​ឆ្នាំ​២០០៦​ ដល់​២០១០​ និង​សារជាថ្មី​នៅ​អាណត្តិ​នេះ។​ អ្នក​ស្រី ​Bachelet​ កើត​នៅ​ថ្ងៃទី​២៩​ ខែ​កញ្ញា ​១​៩៥១​ មាន​បុត្របី​នាក់​ហើយ​អ្នក​ស្រី​ធា្លប់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ និង​សាកល​វិទ្យាល័យ​ក្នុង​ស្រុក​ផង​ដែរ។​

អ្នកស្រី Bachelet ជាប់ឈ្មោះជាប្រធានាធិតីជាលើកតំបូងនៅក្នុងអាណត្តិពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០០៦ដល់ថ្ងៃទី ១១ខែមិនា ឆ្នាំ​២០១​០​បន្ទាប់​មក​អ្នក​ស្រី​បាន​ត្រឡប់​ទៅ​ធ្វើការ​អង្គការ​សហប្រជា​ជាតិ​រហូត​មក​ទល់​ឆ្នាំ​២០១៣​ ក៏​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិតី​សាជាថ្មី៕​

មតិយោបល់