យើងធ្លាប់បានទទួលនូវព័ត៌មានជាច្រើនទាក់ទងនឹងនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Apple ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់លេចចេញជារូបរាងផ្លូវការនោះទេ។
នៅថ្ងៃនេះ ក៏មិនខុសពីពេលមុនផងដែរ ដោយប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា iWatch ដែលជានាឡិកាឆ្លាតវៃរបស់ Apple នឹងត្រូវបង្ហាញខ្លួននៅពាក់កណ្ដាលឆ្នាំ ២០១៤។
គេហទំព័រសារព័ត៌មានចិន C Technology បានរាយការណ៍ថា នាឡិកាឆ្លាតវៃរបស់ Apple នឹងបង្ហាញខ្លួននៅពាក់កណ្ដាលឆ្នាំ ២០១៤ ហើយចេញលក់នៅក្នុងខែតុលា ជាមួយនឹង iPhone ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងថាជា iPhone 6។ ប្រភពដដែលបានបន្តទៀតថា នាឡិកាឆ្លាតវៃនោះនឹងអាចសាកថ្មបានតាមរយៈ Wireless ដែលមានសមត្ថភាពអាចចាប់យកបានរយៈចម្ងាយ ១០០ម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ព័ត៌មានទាក់ទងនឹងនាឡិកាឆ្លាតវៃចុងក្រោយបានបញ្ជាក់ថា Apple កំពុងតែសាកល្បងទៅលើ iWatch ចំនួន ២ម៉ូដែលផ្សេងគ្នា ដោយមានមួយសម្រាប់បុរស និងមួយប្រភេទផ្សេងទៀតសម្រាប់ស្ត្រី៕
មតិយោបល់