ព័ត៌មានជាតិ

ស្ត្រីម្នាក់ឈឺពោះ ត្រូវគ្រូពេទ្យឯកជនគ្លីនិក ចំរើន ឲ្យលេបថ្នាំ២គ្រាប់និងចាក់ថ្នាំមួយម្ជុលប្រកាច់ស្លាប់

ភ្នំពេញៈ ស្ត្រីចំណាស់ម្នាក់ឈឺពោះខ្លាំង ខណៈពេលសំរាកព្យាបាលនៅក្នុងគ្លីនិកឯកជនមួយ ត្រូវបានគ្រូពេទ្យនៅទីនោះឲ្យលេបថ្នាំ២គ្រាប់និងចាក់ថ្នាំមួយម្ជុលចំត្រង់ពោះ ធ្វើឲ្យជនរងគ្រោះឈឺរឹតតែខ្លាំង និងប្រកាច់ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសមៈតែត្រូវស្លាប់បាត់ទៅ។ ករណីនេះបង្ករភ្ញាក់ផ្អើរឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ៨ខែវិច្ឆិកា ឆ្នាំ ២០១៦ ត្រង់ចំណុចក្នុងគ្លីនិកឯកជន ចំរើន ស្ថិតតាមបណ្ដោយផ្លូវ២៧១ ស្ថិតភូមិបុរីកម្មករ(ភូមិត្រពាំងឈូក)ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ស្ត្រីដែលស្លាប់ខាងលើនេះ ឈ្មោះ សៅ សាលឹម អាយុ៥៨ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ក្រុម២ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខនិង មានស្រុកកំណើតភូមិ ត្នោត ឃុំពោមអម ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកូនស្រីរបស់គាត់មានឈ្មោះ ទឹម ម៉ាលី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខបេ៣៣ ផ្លូវ៩៤៤ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី៧ វិច្ឆិកា ២០១៦ ម្តាយគាត់ជាជនរងគ្រោះមានអាការៈចុកពោះ ហើយបាននាំចូលទៅគ្លីនិកឯកជននៅម្ដុំផ្សារបឹងឈូក ហើយក្រោយមកជនរងគ្រោះបានត្រូវគ្រូពេទ្យនៅទីនោះបានធ្វើការឆ្លុះអេកូមើលឃើញថានៅក្នុងពោះជនរងគ្រោះមានដុះដុំគីសទឹកនៅក្នុងពោះហើយលោកគ្រូពេទ្យនៅក្នុងគ្លីនិកនោះបានណែនាំឲ្យប្រញ៉ាប់វះកាត់យកដុំគីសទឹកនោះព្រោះមិនអាចទុកយូរបានឡើយ។

ប្រភពដដែលបានប្រាប់ទៀតថាក្រោយមកខាងគ្លីនិកបឹងឈូក ក៏ណែនាំឲ្យបញ្ជូនបន្តទៅគ្លីនិកចំ​រើន ដែលមានទីតាំងស្ថិតនៅមុខមន្ទីរពេទ្យព្រះកុសុមៈ ផ្លូវ២៧១ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនៅម៉ោងប្រហែល១រសៀលថ្ងៃទី០៨វិច្ឆិកា២០១៦ក៏បញ្ជូនទៅគ្លីនិកនោះពេលដល់គ្រូពេទ្យបានដាក់ស៊ីរ៉ូម១កប្លោកនិងចាក់ថ្នាំ១ម្ជុល និងឲ្យត្រៀមវះកាត់ដោយព្រមព្រៀងគ្នាក្នុងតម្លៃ៤៥០ដុល្លារ ក្នុងការវះកាត់ខាងលើនេះ។

លុះប្រហែលម៉ោង៨យប់ ជនរងគ្រោះស្រាប់តែឈឺពោះម្ដងទៀត ទើបសាច់ញាតិ រត់ទៅហៅគ្រូពេទ្យដែលប្រចាំការ ហើយពេលគ្រូពេទ្យមកដល់ទើបឲ្យជនរងគ្រោះលេបថ្នាំដែលមានគ្រាប់ស ចំនួន២គ្រាប់ និងចាក់ថ្នាំមួយម្ជុល តែជនរងគ្រោះនៅតែឈឺពោះដដែលហើយមានសភាពធ្ងន់ធ្ងរខ្លាំងឡើងៗគ្លីនិកខាងលើនេះ ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈតែពេលមកដល់គ្រូពេទ្យនៅមន្ទីរពេទ្យព្រះកុសមៈបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បើតាមសម្ដីលោកគ្រូពេទ្យដែលជាវេជ្ជបណ្ឌិតនៅគ្លីនិកឯកជនចំរើននោះវិញ បានឲ្យដឹងថា ពេលដែលជនរងគ្រោះឈឺពោះខ្លាំងនោះគឺខាងគ្រូពេទ្យរបស់គាត់បានឲ្យថ្នាំបំបាត់ការឈឺចាប់ទៅជនរងគ្រោះលេបតែដោយសារតែជនរងគ្រោះជំងឺឈឺរាំរៃគួបផ្សំនិងគាត់ជំងឺចាស់ទៀតនោះទើបបណ្ដាលឲ្យគាត់ធ្ងន់ធ្ងរដល់ថ្នាក់និងទៅ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យតាប្រពៃណីនៅគេហដ្ឋានតែសាច់ញាតិរបស់សពនៅតែមិនអស់ចិត្តក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីសុំជួយអត្តរាគមន៍រឿងខាងលើនេះ។

រហូតដល់ព្រឹកថ្ងៃទី០៩វិច្ឆិការ២០១៦សមត្ថកិច្ច ក៏បង្កើតជាគណៈកម្មការចម្រុះ ចុះមកពិនិត្យសពស្ត្រីចំណាស់ខាងលើដោយមានការសម្របសម្រួល លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញជាលទ្ធផលចុះពិនិត្យតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គឺសពខាងលើមិនទាន់ដឹងនៅឡើយគ្រាន់តែបូបឈាម១សឺរាំងយកទៅពិនិត្យសិននិងចុះទៅពិនិត្យនៅគ្លីនិកចំរើនផងដែល។

ព័ត៌មានចុងក្រោយពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាករណីខាងលើនេះក្រោយពីមកជួបម្ចាស់គ្លីនិកឃើញថាភាគីខាងគ្លីនិកបានធ្វើការសម្របសម្រួលជាមួយខាងបងប្អូនសពលែងប្តឹងផ្តល់បន្តទៀតដោយព្រមទទួលសំណងបញ្ចប់រឿងតែម្តង៕

photo_2016-11-09_19-05-05photo_2016-11-09_19-05-09photo_2016-11-09_19-05-12photo_2016-11-09_19-05-14

មតិយោបល់