ចិន៖ក្នុងស្ថានភាពរបួសដ៏ធ្ងន់ធ្ងរ ដែលកើតឡើងកាលពីចុងខែ វិច្ឆិកាកន្លងទៅ បុរសជនជាតិចិនម្នាក់ឈ្មោះ Xiao Wei បានទទួលការវះកាត់ ដោយប្តូរដៃស្តាំបន្សំ និងកជើង ខណៈដែលគ្រោះថ្នាក់រហូតដល់បាត់បង់ដៃនោះ។
លោក Xiao Wei បាននិយាយថា គាត់ពិតជាមានការភ័យខ្លាចខ្លាំងណាស់ នៅពេលដែលឃើញដៃរបស់លោក ដោយបំបែកចេញពីរាងកាយ ដើម នៅក្នុងមន្ទីរពេទ្យ ។ ខ្ញុំនៅក្មេង ហើយមិនចង់រស់នៅដោយគ្មានដៃស្តាំនោះទេ ។
របាយការណ៍បានឲ្យដឹងថា បុរសរូបនេះក្រោយពីគ្រោះថ្នាក់ចរាចរណ៍ ដល់ថ្នាក់បាត់បង់ដៃស្តាំងលែងដំណើរការ និងបញ្ចូនគាត់ ទៅមន្ទីរពេទ្យ ក្នុងទីក្រុង Changde នៅខេត្ត ហ៊ូណាន ប៉ុន្តែគ្រូពេទ្យនៅទីនេះ មិនអាចជួយដល់ដៃរបស់គាត់ ដែលបានបាក់នោះឡើយ។ប៉ុន្តែ ៧ ម៉ោង ក្រោយគាត់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដែលមានមាត្រដ្ឋានខ្ពស់ នៅទីក្រុង Changsha ។
នៅទីនេះគ្រូពេទ្យ បាននិយាយថា ពួកគេអាចធ្វើឲ្យដៃស្តាំរបស់គេ មានភាពប្រក្រតីវិញ ដោយបន្សំវាជាមួយនឹងកជើង ហើយរងចាំពេលវេលាមួយមានភាពប្រក្រតី ឡើងវិញ គេនឹងធ្វើវះកាត់ឲ្យមានសភាពដូចដើមវិញ។តែទោះជាយ៉ាងណាមួយខែក្រោយមកគាត់ទទួលបានការវះកាត់ បញ្ចូលដៃស្តាំវិញ និងរងចាំនាពេលអនាគត់ សម្រាប់មុខងារដៃថ្មីនេះ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/handgrowankle2_zpsaa5c7373.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/handgrowankle1_zpsbe9f3412.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/handgrowankle3_zps98849e38.jpg
មតិយោបល់