បើយោងតាមគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសម្នាក់បានដាច់ចិត្តសម្លាប់សង្សារបស់ខ្លួនបោះចោលនៅតាមដងផ្លូវ បន្ទាប់ពីនាងបានរំលូតកូនចោល។
ជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ Phindile Zulu វ័យ ៣៣ ឆ្នាំរស់នៅអាហ្វ្រិកខាងត្បូង ហើយសាកសព្វរបស់នាងត្រូវបានប៉ូលិសរកឃើញនៅតាមដងផ្លូវ។ មុនពេលហេតុការណ៍កើតឡើង Zulu បានរស់នៅជាមួយមិត្តប្រុសរបស់ខ្លួនដែលមានវ័យ ២៧ ឆ្នាំនៅក្នុងតំបន់ KwaMakhutha ប៉ុន្តែគាត់ត្រូវចាប់ខ្លួនក្រោយពីប៉ូលិសសួរចម្លើយ។ អ្នកមីងរបស់ Zulu ឈ្មោះ Delisiwe Mkhize មានវ័យ ៥៥ ឆ្នាំអះអាងថាគូស្នេហ៍មួយគូរនេះមានការរំលូតកូននៅមុនពេលមានឧបទ្ទេវហេតុនេះកើតឡើង។ ដោយសារតែបុរសម្នាក់នោះមិនចង់ឲ្យ Zulu រំលូតកូន ទើបមានអារម្មណ៍មួរម៉ៅរហូតដល់ជ្រុលដៃសម្លាប់សង្សារបស់ខ្លួនតែម្តង ក្រោយពីហេតុការណ៍នេះកើតឡើងប៉ូលិសក៏បានចាប់ខ្លួនជនសង្ស័យបញ្ចូលទៅតុលាការ៕
មតិយោបល់