ព័ត៌មានជាតិ

កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ឃាត់ខ្លួន​ជនសង្ស័យ​ ៦​នាក់​ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​

ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ នៅ​ភូមិ​កែវ​ឧត្តម​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​តាម​របាយការណ៍​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​បាន​ឲ្យ​ដឹង​ថា​ ដោយ​យោង​តាម​កា​ម៉េ​រ៉ា​សុវត្ថិភាព​ នៅ​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង​ម៉ាកហុងដា​សូ​មើ​អ៊ិ​ច​ (Honda​ soomer​ x)​ ព​ណ៌​ទឹកប៊ិច​ លេខ​ម៉ាស៊ីន​ ០១០០៥៦២​ លេខ​តួ​៥១០០៥៦២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1DJ-0900​ ជា​របស់​ឈ្មោះ​ ជូ​ លី​ហុង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ផ្ទះ​លេខ​១២៩៩​ ភូមិ​ព្រែក​តា​គង់​២​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ នៅ​ពេល​ម្ចាស់​ទុក​ម៉ូតូ​នៅ​ចំណុច​មុខ​ផ្ទះ​របស់​ខ្លួន​ ហើយ​បាន​ចូល​ទៅ​ក្នុងផ្ទះ​។​ បាន​រយៈ​ពេល​៥​នាទី​ម្ចាស់​ចេញពី​ក្នុងផ្ទះ​ ទើប​ដឹង​ថា​បាត់​ម៉ូតូ​របស់​ខ្លួន​ បាន​ប្ដឹង​រាយការណ៍​មក​សមត្ថកិច្ច​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​ពួនស្ទាក់​ ក៏​ឃើញ​ម៉ូតូ​ខាងលើ​ទុក​នៅ​ក្រោមផ្ទះ​របស់​ឈ្មោះ​ ពៅ​ ច​យ​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ នៅ​ភូមិ​កែវ​ឧត្តម​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​បន្ទាប់​មក​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ ស្រី​១​នាក់​ ដូច​ជា​ ៖​ ១/​ឈ្មោះ​ ពៅ​ ច​យ​ ភេទ​ប្រុស​ អាយុ​ ៦៤​ឆ្នាំ​ ,​ ២/​ឈ្មោះ​ ជា​ ណា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ,​ ៣/​ឈ្មោះ​ ជា​ ចាន់​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ,​ ៤/​ឈ្មោះ​ យឿ​ន​ សោ​ភ័​ណ្ឌ​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​,​ ៥/​ឈ្មោះ​ ជុន​ ម៉ា​លី​ន​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ។​ អ្នក​ទាំង​ ៥​នាក់​ខាងលើ​រស់នៅ​ភូមិ​កែវ​ឧត្តម​ ឃុំ​ត្រ​ពាំ​គង​ និង​ទី​ ៦/​ឈ្មោះ​ ជុំ​ ចាន់​ណា​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ឈើទាល​លើ​ ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង​ និង​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ឈ្មោះ​ ពៅ​ ច​យ​ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ស្រុក​ លោក​មេឃុំ​ លោក​មេ​ភូមិ​ ដកហូត​បាន​ម៉ូតូ​ចំនួន​ ៥​គ្រឿង​ និង​រថយន្ត​១​គឿ​ង​ (Nissan)​ និង​សម្ភារ​:​មួយ​ចំនួន​ធំ​ ។​

តាម​របាយការណ៍​របស់​សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​សម្ភារ​:​ទាំងអស់​ខាងលើ​ ជា​របស់​ឈ្មោះ​ ជា​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​វល្លិ​សរ​ ឃុំ​វល្លិ​សរ​ ស្រុក​សំរោង​ទង​ ត្រូវជា​កូន​ម្ចាស់ផ្ទះ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់