បើយោងតាមប្រភពព័ត៌មាន brandsynario បានឲ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យនៃការលក់ iPhone 5C និង iPhone 5S មកធ្វើឲ្យក្រុមហ៊ុន Apple មានគំរោងនឹងបង្កើត ផលិតផល iwatch បន្ថែមទៀតសម្រាប់តម្រូវការទីផ្សារ។ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ឲ្យដឹងថា អ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple នឹងបានឃើញ smartwatch នៅក្នុងឆ្នាំខាងមុខនេះ បើទោះជាមិនទាន់មានព័ត៌មានចេញពីក្រុមហ៊ុននេះបង្ហាញថាផលិតផល Smartwatch ដែលជាផលិតផលរបស់ខ្លួនចេញរួមគ្នាជាមួយ iPhone 6 ក៏ដោយ។ ម្យ៉ាងទៀតក្នុងការសាងសងគម្រោងនេះឡើងគឺមានសមាជិកជាង ១០០ នាក់រួមគ្នាបង្កើត រីឯការសាកថ្មរបស់វាមិនចាំបាច់ប្រើខ្សែដែលមានសមត្ថភាពអាចបញ្ចូលថ្មក្នុងចម្ងាយ ១ ម៉ែត្រ។ អ្នកបច្ចេកវិទ្យាបាននិយាយថាក្រុមហ៊ុន Apple សង្ឍឹមថានឹងអាចស្វែរកវិធីដែលអាចធ្វើឲ្យថ្មរបស់ iwatch ប្រើប្រាស់បានយូររហូតដល់ ៤ ទៅ ៥ ថ្ងៃគឺកាន់ថ្មបានយូរជាង Galaxy Gear ។ ប៉ុន្តែឥឡូវនេះផលិតផលកំពុងតែស្ថិតនៅក្នុរគម្រោងបង្កើតនៅឡើយ មានតែរងចាំមើលរហូតដល់ថ្ងៃដែល iwhatch ចេញលក់នៅលើទីផ្សារតែប៉ុណ្ណោះទើបដឹងការពិត៕
ព័ត៌មានជាតិ
មតិយោបល់