ព័ត៌មានជាតិ

ប្រើ​ទូទូរស័ព្ទ​ធ្វើជា​អាង​ចិញ្ចឹម​ត្រី​ពណ៌​មាស​នៅ​ក្នុង​ប្រទេស​ជប៉ុន​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​ទូ​សា​កា​មាន​ទូទូរស័ព្ទ​ដែល​អសកម្ម​ជា​យូរណាស់​មកហើយ​ត្រូវបាន​គេ​ដំឡើង​ធ្វើជា​អាង​ចិញ្ចឹម​ត្រី​។ ទូចាស់​មួយ​នេះ​ត្រូវ​ស្ថាបត្យករ​ធ្វើការ​ជួសជុល​ឡើង​វិញ និង​មាន​ការ​រចនា​ថ្មី​ដែល​ប្រែក្លាយ​ពី​របស់​ដែល​គ្មាន​ប្រយោជន៍​ទៅជា​សិល្បៈ​ដ៏​រស់​រវើក​។ គំនិត​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសប​ក្នុង​ការបង្កើត​អាង​ចិញ្ចឹម​ត្រីមាស​នេះ បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ឲ្យទៅ​លេង​ទីនោះ​។ វា​ដូច​ជា​ការ​រំលឹក​ឡើងវិញ​នៃ​ពិធីបុណ្យ​នៅ​ក្នុង​រដូវក្តៅ ល្បែង​លេង​របស់​កុមារ និង​ទំនៀម​ទំលាប់​នៃ​ប្រជាជន​ជប៉ុន ដោយសារ​តែ​ត្រី​ពណ៌​មាស​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​និម្មិត​រូប​នៃ​សំណាង និង​សុភមង្គល​នៅក្នុង​ប្រពៃណី​របស់​ពួកគេ​៕​

phone booth (1)phone booth (1)phone booth (2)phone booth (2)phone booth (3)

មតិយោបល់