តាមគេហទំព័រ yourjewishnews បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានទទួលរងនូវរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយប្រហាររបស់ជ្រូកព្រៃដ៏ធំមួយក្បាលនៅក្នុងតំបន់មួយនៃចកក្រភពអង់គ្លេស។ ស្ត្រីរងគ្រោះនោះមានឈ្មោះ Mary Smith វ័យ ៧៤ ឆ្នាំបាននិយាយថា សត្វដែលមានមាឌធំដូចជាខ្លាឃ្មុំនេះបានដើរឆ្លងកាត់របងផ្ទះរបស់នាង ខណៈនោះនាងស្មានតែជាសត្វចិញ្ចឹមនៅក្នុងកសិដ្ឋានតូចមួយរបស់មិត្តភក្តិនាង។ ប៉ន្តែសំណាងអាក្រក់មិនដឹងថាជ្រូកមួយក្បាលនោះមានបញ្ហាអ្វីក៏រត់មកវាយប្រហារមកលើរូបនាង ធ្វើឲ្យមានរបួសដៃ និងជើងជាច្រើនកន្លែង។ ប៉ូលិសជឿជាក់ថាជ្រូកដ៏ធំដែលមានទម្ងន់ប្រហែលជា ៦០០ ផោនប្រហែលជា ២៧២គីឡូក្រាមនេះ អាចរួចចេញពីកសិដ្ឋានមួយកន្លែងដែលនៅជិតៗនោះ ហើយបានរស់នៅក្នុងព្រៃអស់ជាច្រើនឆ្នាំហើយ។ ប៉ុន្តែឥឡូវនេះ Mary មានសុខភាពល្អប្រសើរវិញហើយ តែនាងនៅតែមានការភ័យខ្លាចព្រោះហេតុការណ៍កើតឡើងនៅថ្មីៗនៅឡើយ៕
មតិយោបល់